នៅឯកិច្ចប្រជុំនេះ
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ប្រសិនបើប្រទេសជាតិមានកំណើន
ត្រូវតែមានដើមទុន; ហើយធនធាន
ហិរញ្ញវត្ថុមួយគឺមកពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ បើតាមលោកនាយករដ្ឋមន្ត្រី
ដើម្បីធ្វើដូច្នេះ បរិយាកាសច្បាប់ និងស្ថាប័នត្រូវតែមានវឌ្ឍនភាព ទំនើប តម្លាភាព
បើកចំហ និងបំពេញតាមតម្រូវការអភិវឌ្ឍន៍ ស្របតាមនិន្នាការពិភពលោក
និងសមស្របនឹងស្ថានភាពជាក់ស្តែងរបស់វៀតណាម។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ
បានអញ្ជើញគូសបញ្ជាក់ថា៖ “ត្រូវគោរពតាមរបៀបរបបទីផ្សារ។
ហើយរវៀបរបបទីផ្សារត្រូវតែមានការប្រកួតប្រជែង
ត្រូវតែអនុវត្តតាមច្បាប់នៃការផ្គត់ផ្គង់ តម្រូវការ និងច្បាប់នៃតម្លៃ។ ជាមួយគ្នានោះ
ធានាទាំងការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរដ្ឋយ៉ាងតឹងរ៉ឹង ប៉ុន្តែក៏បើកចំហខ្លាំង
និងធានានូវសិទ្ធិទ្រព្យសម្បត្តិ និងសេរីភាពក្នុងការធ្វើអាជីវកម្មផងដែរ។
ការគ្រប់គ្រងនៅត្រង់នេះ មានន័យថា ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយតម្លាភាព
របៀបរបបបើកចំហ និងអភិបាលកិច្ចឆ្លាតវៃ”។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា
ចំណុចទាំងអស់នេះត្រូវតែមានឧត្តមភាពបើធៀបនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដែលមានស្រាប់
ដោយធានាបាននូវលក្ខខណ្ឌចាំបាច់សម្រាប់ប្រតិបត្តិការរបស់មជ្ឈមណ្ឌល៕