• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតជើងទម្រសម្រាប់ផ្សាពាណិជ្ជកម្មអេឡិចត្រូនិក e-commerce ដើម្បីការអភិវឌ្ឍ

កម្មវិធីនេះ រួមបញ្ចូលនូវសកម្មភាពនិងព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើន ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកនៃតំបន់ Tay Nguyen។

ជាមួយនឹងគោលដៅបណ្តុះបណ្តាលស៊ីជម្រៅ e-commerce សម្រាប់សហគ្រាសធុនតូច និងមធ្យម និងគ្រួសារធុរកិច្ចនៅក្នុងខេត្តទាំង ៥ នៃតំបន់ Tay Nguyen កម្មវិធី ជើងទម្រសម្រាប់ផ្សាពាណិជកម្មអេឡិចត្រូនិក Tay Nguyen ជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលចំណេះដឹង ការអនុវត្ត សកម្មភាពអភិវឌ្ឍន៍ e-commerce។ នេះជាព័ត៌មានគួរឲ្យចាប់អារម្មណ៍ក្នុងសន្និសីទសារព័ត៌មានស្ដីពីកម្មវិធី បន្ទះចាប់ផ្តើមសម្រាប់ផ្សាពាណិជកម្មអេឡិចត្រូនិក Tay Nguyen ដែលរៀបចំដោយនាយកដ្ឋានផ្សាពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នារសៀលថ្ងៃទី ១៩ កក្កដា នៅទីក្រុងហាណូយ។

កម្មវិធីនេះ រួមបញ្ចូលនូវសកម្មភាពនិងព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើន ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកនៃតំបន់ Tay Nguyen។ លោក Nguyen Van Thanh នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក បានឲ្យដឹងថា៖ “យើងគាំទ្រសហគមន៍ធុរកិច្ចនៅក្នុងតំបន់ Tay Nguyen ដើម្បីដាក់ពង្រាយកម្មវិធីនៃសកម្មភាពលក់អនឡាញ របៀបបណ្តុះបណ្តាលកម្មាភិបាល និងនិយោជិតនៅក្នុងសហគ្រាស សហករណ៍ និងគ្រួសារអាជីវកម្មដែលមានចំណេះដឹងជាមូលដ្ឋាន និងស៊ីជម្រៅ ដើម្បីអាចលក់បានកាន់តែល្អនៅលើបណ្តាញអ៊ីនធឺណិត ផ្សាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក...។ យើងសង្ឃឹមថាការលក់នៅក្នុងតំបន់ Tay Nguyen នឹងមានភាពល្អប្រសើរ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។

Top