• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្ស រដ្ឋ និងប្រជាជនទទួលស្គាល់វេជ្ជបណ្ឌិតដែលតែងតែយកចិត្តទុកដាក់លើកិច្ចការពារសុខភាពប្រជាជនជានិច្ច

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យសមាគម និងវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ស្រូបយកសមិទ្ធិផលវេជ្ជសាស្រ្តជឿនលឿនលើពិភពលោក។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Doan Tan/TTXVN)  

នារសៀលថ្ងៃទី ២១ មិនា នៅទីក្រុងហាណូយ ថ្លែងមតិក្នុងជំនួបជាមួយវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមឆ្នើមឆ្នាំ ២០២១ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យសមាគមវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមត្រូវលើកតម្កើងតួនាទីរបស់សមាគម ជំរុញសកម្មភាពពិគ្រោះយោបល់ និងរិះគន់លើគោលនយោបាយច្បាប់ស្តីពីសុខាភិបាលនិងការថែទាំសុខភាពប្រជាជន។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យសមាគម និងវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមសកម្មក្នុងការធ្វើ​សមាហរណកម្មអន្តរជាតិ ស្រូបយកសមិទ្ធិផលវេជ្ជសាស្រ្តជឿនលឿនលើពិភពលោក។ ប្រធានរដ្ឋសភា​វៀតណាម លោក Vuong Dinh Hue បានអះអាងថា បក្ស រដ្ឋ និងប្រជាជនតែងតែទទួលស្គាល់ និងថ្លែងអំណរគុណចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតវ័យក្មេងនិយាយដោយឡែក ដែលបានរួមដៃជាមួយប្រទេសជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដើម្បីសុខភាពប្រជាជន។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់អំណោយដល់សមាគមវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមចំនួន ១០០ លានដុងនិងជូនអំណោយដល់វេជ្ជបណ្ឌិតវ័យក្មេងឆ្នើមផងដែរ៕

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top