• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្សនិងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការកែទម្រង់ស្ថាប័ននិងសកម្មភាពរបស់មេធាវី

នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកំណែទម្រង់ប្រព័ន្ធតុលាការបានអញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាតមេធាវីជាតិលើកទី ៣។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញប្រគល់ជូនមហាសន្និបាតរូបគំនូររបស់ប្រធានហូជីមិញ ( រូបថត៖ Thong Nhat/TTXVN)

អញ្ជើញថ្លែងមតិនៅឯសន្និបាត លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកែទម្រង់ស្ថាប័ននិងសកម្មភាពរបស់មេធាវី។ ជាពិសេស ឯកសារនៃមហាសន្និបាតបក្សលើកទី១៣ ក៏បានបញ្ជាក់ដែរថា ចាំបាច់ត្រូវផ្តោតលើការកសាងធនធានមនុស្សសម្រាប់វិស័យតុលាការប្រកបដោយគុណភាពខ្ពស់ ក្នុងនោះមានទាំងផ្នែកជំនួយការតុលាការផងដែរ។

ដោយសង្កត់ធ្ងន់លើភារកិច្ចនៃកំណែទម្រង់ប្រព័ន្ធតុលាការ ការកសាងនីតិរដ្ឋសង្គមនិយម កំពុងដាក់បន្ទុកថ្មីនោះ លោកប្រធានរដ្ឋបានស្នើថា មេធាវីត្រូវម្ចាស់ការ ស្មោះត្រង់ គោរពការពិតសត្យានុម័ត គោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងប្រតិបត្តិការ។ មេធាវីមានកាតព្វកិច្ចនិងទំនួលខុសត្រូវក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនិងអង្គការនានា ព្រមទាំងការពារច្បាប់សង្គមនិយមនិងការពារផលប្រយោជន៍ស្របច្បាប់របស់រដ្ឋ។

ទន្ទឹមជាមួយគ្នានោះ មេធាវីម្នាក់ៗ ត្រូវបំពេញទំនួលខុសត្រូវផ្នែកនយោបាយនិងសង្គមរបស់ខ្លួន ដោយចូលរួមយ៉ាងសកម្មក្នុងដំណើរការនីតិវិធីច្បាប់ ក្នុងស្មារតីនៃកំណែទម្រង់ប្រព័ន្ធតុលាការ ការផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់ជនក្រីក្រ មុខសញ្ញាគោលនយោបាយ ការផ្សព្វផ្សាយច្បាប់និងការអប់រំ និងសកម្មភាពសង្គមផ្សេងៗទៀត។ មេធាវីត្រូវមានស្មារតីរក្សាគុណភាពនយោបាយ ក្រមសីលធម៌វិជ្ជាជីវៈជានិច្ច មិនប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ទាល់តែសោះ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើថា ក្នុងបរិបទនៃសមាហរណកម្មអន្តរជាតិ ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីមេធាវី បង្កើតលក្ខខណ្ឌសម្រាប់មេធាវី វៀតណាមផ្លាស់ប្តូរនិងរៀនសូត្រពីបទពិសោធន៍អន្តរជាតិ ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារសិទ្ធិនិងផលប្រយោជន៍របស់សហគ្រាសវៀតណាម ការពារផលប្រយោជន៍ជាតិក្នុងជម្លោះច្បាប់អន្តរជាតិ; សម្របសម្រួលជាមួយក្រសួងយុត្តិធម៌ ក្នុងការកសាង និងបណ្តុះបណ្តាលក្រុមមេធាវីជំនាញក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ស្រាវជ្រាវនិងស្នើទៅរដ្ឋាភិបាលអំពីគោលនយោបាយទាក់ទាញមេធាវីឱ្យចូលរួមយ៉ាងស៊ីជម្រៅ ក្នុងបណ្តឹងអន្តរជាតិទាក់ទងដល់សិទ្ធិនិងផលប្រយោជន៍ស្របស្បាប់របស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top