• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នូវែលសេឡង់មានបំណងរួមជាមួយវៀតណាមកសាងក្របខណ្ឌទំនាក់ទំនងថ្មីក្នុងពេលឆាប់ៗនេះ

ថ្លែងមតិក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់ លោក Winston Peters នារសៀលថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរពង្រឹងវិធានការដើម្បីឆាប់នាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានគោលដៅចំនួន ៣ ពាន់លានដុល្លារអាមេរិក។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់ លោក Winston Peters (រូបថត៖ Duong Giang - TTXVN)

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ប្រទេសទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល កំណើនបៃតង សេដ្ឋកិច្ចឌីជីថល។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា រដ្ឋាភិបាលនូវែលហ្សេឡង់នឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅនូវែលសេឡង់ក្នុងការរស់នៅ សិក្សា និងធ្វើការ តាមនោះ រួមចំណែកអភិវឌ្ឍន៍ប្រទេសវៀតណាម និងនូវែលសេឡង់ ក៏ដូចជា ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស Winston Peters បានអះអាងថា នូវែលសេឡង់តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់; សង្ឃឹមថា ភាគីទាំងពីរនឹងកសាងក្របខណ្ឌទំនាក់ទំនងថ្មីមួយក្នុងពេលឆាប់ៗនេះ។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មនៅវេទិកាពហុភាគី; ឯកភាពសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងកំឡុងពេលដែលវៀតណាមកាន់ដំណែងជាអ្នកសម្របសម្រួលនៃទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់ (កក្កដា ២០២៤-ខែកក្កដា ២០២៧)។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោក Winston Peters បានសង្កត់ធ្ងន់ថា នូវែលសេឡង់តែងតែផ្តោតការយកចិត្តទុកដាក់លើតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដោយបង្ហាញនូវបំណងចង់នាំទំនាក់ទំនងនេះឡើងដល់កម្ពស់ថ្មី។

អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពគាំទ្រទស្សនៈរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ធានាសុវត្ថិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top