• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតឡាវទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay នៅរដ្ឋធានីបុរាណ Hue

នាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅរដ្ឋធានីបុរាណ Hue មហាវិទ្យាល័យគរុកោសល្យ Thua Thien - Hue បានសម្របសម្រួលជាមួយសកលវិទ្យាល័យ Hue និងសមាគមមិត្តភាពវៀតណាម - ឡាវ បានរៀបចំពិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ឆ្នាំ ២០២២ - ពុទ្ធសករាជ ២៥៦៥ នៃសាធារណរដ្ឋប្រជាមានិតឡាវ។
  ទិដ្ឋភាពនៃពិធីបុណ្យ។ (រូបថត៖ TTXVN)  

សកម្មភាពដ៏មានអត្ថន័យជាច្រើនសម្រាប់និស្សិតឡាវប្រមាណ ៤០០ នាក់ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅខេត្ត Thua Thien - Hue បានរៀបចំឡើង។

កម្មវិធីនេះបានបង្ហាញឡើងវិញយ៉ាងពេញលេញ និងឧឡារិក នូវពិធីកិច្ចប្រពៃណីក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ដូចជា ពិធីជះទឹក ពិធីបួងសួង ពិធីចងខ្សែអំបោះកដៃ។

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Huy Thai អនុប្រធានមន្ទីរការបរទេសទេសខេត្ត Thua Thien - Hue បានសង្កត់ធ្ងន់ថា និស្សិតឡាវដែលកំពុងសិក្សារៀនសូត្រនៅវៀតណាមបានរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងខេត្ត Thua Thien - Hue និងខេត្ត ក្រុងនៃប្រទេសឡាវ។

បុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay នៃប្រទេសឡាវ តែងតែប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា នៃប្រតិទិនសុរិយគតិ ជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនេះ ប្រជាជនឡាវតែងតែប្រមូលផ្តុំគ្នានៅតាមវត្តអារ៉ាម ដើម្បីប្រគេនចង្ហាន់ព្រះសង្ឈ សូត្រធម៌ ស្តាប់ព្រះធម៌ទេសនា ស្រង់ទឹកព្រះ និងជះទឹកគ្នាទៅវិញទៅមក ជូនពរគ្នាទៅវិញទៅមកនូវឆ្នាំថ្មីពាសពេញទៅដោយសុភមង្គល វិបុលសុខ មហាប្រសើរ ចម្រុងចម្រើននិងសំណាងល្អ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top