• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតនឹងក្លាយជាឯកអគ្គរដ្ឋទូតវ័យក្មេង រួមចំណែកលើកស្ទួយទំនាក់ទំនងមិត្តភាពវៀតណាម-អាមេនី

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាមេនី នារសៀលថ្ងៃទី៤ ខែមេសា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យជាតិ Yerevan និងថ្លែងសុន្ទរកថាសំខាន់នៅទីនោះ។
ប្រធានរដ្ឋសភា លោក Tran Thanh Man និងភរិយា អញ្ជើញទស្សនាមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យជាតិ Yerevan (រូបថត៖ Le Tuyet/VOV)

ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ការអប់រំ និងបណ្តុះបណ្តាលតែងតែដើរតួនាទីជាស្ពានដ៏រឹងមាំ ជាប្រភពនៃទំនាក់ទំនងមិត្តភាព ចែករំលែកចំណេះដឹង និងបើកជើងមេឃថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេនី។ ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើថា៖ “ចាំបាច់ត្រូវជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរវាងសាលា និងសាកលវិទ្យាល័យឈានមុខនៅវៀតណាម ដូចជាសាកលវិទ្យាល័យជាតិហាណូយ និងសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញនិងសាកលវិទ្យាល័យផ្សេងៗទៀត។ នេះជាមធ្យោបាយដ៏ល្អបំផុតសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរមានឱកាសទទួលបានបទពិសោធន៍ និងជាស្ពានដ៏រឹងមាំខាងវប្បធម៌ និងវិទ្យាសាស្ត្រ។ លើកទឹកចិត្តដល់ការអភិវឌ្ឍកម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នា និងគម្រោងសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍ និងកម្លាំងទៅវិញទៅមក។ ទន្ទឹមនឹងនោះ បង្កើនការចែក រំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងការអប់រំនៅសាកលវិទ្យាល័យ ការវាយតម្លៃគុណភាព ការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអន្តរជាតិ បំពេញតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល”។

ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជឿជាក់ថា សិស្សានុសិស្សដែលកំពុងសិក្សានៅសាលានឹងក្លាយទៅជាឯកអគ្គរដ្ឋទូតវ័យក្មេង ដែលជាស្ពានដ៏សំខាន់ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពវៀត ណាម - អាមេនី ឲ្យកាន់តែរឹងមាំ និងអភិវឌ្ឍន៍នាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top