• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងសៅប៉ូឡូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយបណ្ដាសហគ្រាសប្រេស៊ីល អំពីកិច្ចសហប្រតិបត្តិការ វិនិយោគ ការតភ្ជាប់អាជីវកម្ម ហើយរួមគ្នាបង្កើតតម្លៃ និងកម្លាំងចលករថ្មីសម្រាប់ កំណើន តាមនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ទាំងគុណ ភាព និងវិសាលភាពនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VNA)

តាមលោកនាយករដ្ឋមន្ត្រីថា ក្រោយរយៈពេលជិត ៣៥ ឆ្នាំនៃការបង្កើតទំនាក់ ទំនងការទូត ជាពិសេសចាប់តាំងពីការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៧ មក ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - ប្រេស៊ីលបន្តអភិវឌ្ឍន៍យ៉ាង សកម្មលើគ្រប់វិស័យ។ ទំនាក់ទំនងនយោបាយកាន់តែជិតស្និទ្ធនិងមានទំនុកចិត្ត ខណៈទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មកាន់តែកើនឡើង។ បច្ចុប្បន្នវៀតណាម និង ប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមកនៅអាស៊ីអាគ្នេយ៍ និង អាមេរិកខាងត្បូង ជាមួយនឹងទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២២ សម្រេចបានកម្រិត កំណត់ត្រាប្រមាណ ៦,៧៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៦,៦% បើធៀបនឹងឆ្នាំ ២០២១។

នៅក្នុងកិច្ចពិភាក្សានោះ សហគ្រាសធំៗ និងតំណាងសមាគមធុរកិច្ចប្រេស៊ីលបានសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍ និងភាពរួសរាយរាក់ទាក់របស់ វៀតណាម; វាយតំលៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍របស់វៀតណាម។ សហគ្រាស ប្រេស៊ីលមានបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន ជា ពិសេសក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ ថាមពលកកើតឡើងវិញ និងលំហអាកាស។

វាយតំលៃខ្ពស់ចំពោះសុឆន្ទៈចង់បានសហប្រតិបត្តិការរបស់សហគ្រាសម្ម ប្រេស៊ីល លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា វៀតណាមបានចរចាយ៉ាងសកម្ម ជាមួយប្រេស៊ីលអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការការពារការវិនិយោគ ការ ជៀសវាងការយកពន្ធទ្វេរដង ... ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហ គ្រាសក្នុងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។ ខិតខំនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ សម្រេចបានចន្លោះពី ១៥-២០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅមានតុល្យភាពជាងមុន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

នាព្រឹកថ្ងៃទី២ ខែធ្នូនេះ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរី ប្រធានរដ្ឋ សភា លោក Tran Thanh Man អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ VSIP គ្រុប លោក Lee Ark Boon និងលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB)។

Top