• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនិញវៀតណាមទៅកាន់អ្នកប្រើប្រាស់អាល់ហ្សេរី

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Algiers ស្ថាន ទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម Bab Ezzouar រៀបចំស្តង់តាំងបង្ហាញ និងណែនាំផលិតផលវៀតណាមមួយចំនួន ដល់អ្នកប្រើប្រាស់ក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។
អតិថិជនអាល់ហ្សេរីស្វែងយល់អំពីផលិតផលវៀតណាមក្នុងព្រឹត្តិការណ៍ (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នេះបានទាក់ទាញអតិថិជនមួយចំនួនធំ ដែលភាគច្រើនជាអ្នករស់នៅក្នុងរដ្ឋធានី និងតំណាងអាជីវកម្មនាំចូលអាល់ហ្សេរីមួយចំនួន។ នៅក្នុងព្រឹត្តិការណ៍នេះ អតិថិជនអាល់ហ្សេរីបានស្វែងយល់អំពីកាហ្វេវៀតណាម ផលិតផលកសិកម្ម និងទំនិញប្រើប្រាស់  ស្តាប់បទបង្ហាញអំពីវិធីសាស្រ្តកែច្នៃកាហ្វេ និងរីករាយជាមួយផលិតផលនៅនឹងកន្លែង។

អតិថិជនក្នុងមូលដ្ឋានភាគច្រើ នបន្ទាប់ពីបានសាកល្បងផលិតផល វៀតណាម សុទ្ធតែមានអារម្មណ៍ល្អ និងពេញចិត្តយ៉ាងខ្លាំងចំពោះរសជាតិ និងគុណភាពនៃផលិតផល។ តំណាងធុរកិច្ចបានសម្តែងនូវបំណងចង់ចូលរួមព្រឹត្តិការណ៍ស្រដៀងគ្នានៅប្រទេសអាល់ហ្សេរី ដើម្បីស្វែងយល់បន្ថែមអំពីផលិតផលវៀតណាម រួមចំណែកបង្កើនការផ្លាស់ប្តូរ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ទៅកាន់ប្រទេសឡាវ និងកម្ពុជា (ថ្ងៃទី ៨-១០ ខែតុលា) រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យជុងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខាងនយោបាយការបរទេស។

Top