នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Algiers ស្ថាន ទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម Bab Ezzouar រៀបចំស្តង់តាំងបង្ហាញ និងណែនាំផលិតផលវៀតណាមមួយចំនួន ដល់អ្នកប្រើប្រាស់ក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។
អតិថិជនអាល់ហ្សេរីស្វែងយល់អំពីផលិតផលវៀតណាមក្នុងព្រឹត្តិការណ៍ (រូបថត៖ TTXVN)
ព្រឹត្តិការណ៍នេះបានទាក់ទាញអតិថិជនមួយចំនួនធំ
ដែលភាគច្រើនជាអ្នករស់នៅក្នុងរដ្ឋធានី និងតំណាងអាជីវកម្មនាំចូលអាល់ហ្សេរីមួយចំនួន។
នៅក្នុងព្រឹត្តិការណ៍នេះ អតិថិជនអាល់ហ្សេរីបានស្វែងយល់អំពីកាហ្វេវៀតណាម
ផលិតផលកសិកម្ម និងទំនិញប្រើប្រាស់ ស្តាប់បទបង្ហាញអំពីវិធីសាស្រ្តកែច្នៃកាហ្វេ
និងរីករាយជាមួយផលិតផលនៅនឹងកន្លែង។
អតិថិជនក្នុងមូលដ្ឋានភាគច្រើ
នបន្ទាប់ពីបានសាកល្បងផលិតផល វៀតណាម សុទ្ធតែមានអារម្មណ៍ល្អ
និងពេញចិត្តយ៉ាងខ្លាំងចំពោះរសជាតិ និងគុណភាពនៃផលិតផល។
តំណាងធុរកិច្ចបានសម្តែងនូវបំណងចង់ចូលរួមព្រឹត្តិការណ៍ស្រដៀងគ្នានៅប្រទេសអាល់ហ្សេរី
ដើម្បីស្វែងយល់បន្ថែមអំពីផលិតផលវៀតណាម រួមចំណែកបង្កើនការផ្លាស់ប្តូរ
និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕