• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាវាលេខ ០១៥-Tran Hung Dao ចេញដំណើរទៅបំពេញបេសកកម្មកិច្ចការបរទេសការពារជាតិនៅសិង្ហបុរី និងហ្វីលីពីន

នៅប្រទេសកោះហ្វីលីពីន នាវាលេខ 015-Tran Hung Dao និងគណៈប្រតិភូនឹងអញ្ជើញចូលរួមពិធីត្រួតពលនាវាកងទ័ពជើងទឹកបណ្ដាប្រទេសអាស៊ាន (AFR); សមយុទ្ធកងទ័ពជើងទឹកពហុភាគីអាស៊ានលើកទី២ (AMNEX-2); ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ។
នាវាលេខ ០១៥-Tran Hung Dao ចេញដំណើរទៅបំពេញបេសកកម្មកិច្ចការបរទេសការពារជាតិនៅសិង្ហបុរី និងហ្វីលីពីន

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នាវាលេខ ០១៥-Tran Hung Dao ចំណុះកងពលតូចលេខ ១៦២ បានចាកចេញពីកំពង់ផែយោធា Cam Ranh ខេត្ត Khanh Hoa ជូនគណៈប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Ngan អនុប្រធានសេនាធិការតំបន់ទី ៤ យោធា អញ្ជើញទៅបំពេញបេសកកម្មកិច្ចការបរទេសការពារជាតិនៅសិង្ហបុរី និងហ្វីលីពីន។

ក្នុងដំណើរតាមផ្លូវសមុទ្រជាង ៣ ០០០ ម៉ាយល៍ គោលដៅទីមួយគឺ Changi សិង្ហបុរី គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងអញ្ជើញចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃសមយុទ្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ឥណ្ឌា (AIME); សិក្ខាសាលាស្តីពីជំនួយមនុស្សធម៌ និងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ (HADR); ការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈ (SMEE); ការតាំងពិព័រណ៍ការពារជាតិ និងនាវាចរណ៍អន្តរជាតិ (IMDEX) ២០២៣។ បន្ទាប់មក ក្នុងការធ្វើដំណើរពីសិង្ហបុរីទៅកាន់ទីក្រុងលូបាង-ហ្វីលីពីននឹងប្រព្រឹត្តិទៅសកម្មភាព សមយុទ្ធ AIME នៅដែនសមុទ្រផងដែរ។

នៅប្រទេសកោះហ្វីលីពីន នាវាលេខ 015-Tran Hung Dao និងគណៈប្រតិភូនឹងអញ្ជើញចូលរួមពិធីត្រួតពលនាវាកងទ័ពជើងទឹកបណ្ដាប្រទេសអាស៊ាន (AFR); សមយុទ្ធកងទ័ពជើងទឹកពហុភាគីអាស៊ានលើកទី២ (AMNEX-2); ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ។

នេះគឺជាសកម្មភាពរបស់កងទ័ពជើងទឹកវៀតណាម ដើម្បីអនុវត្តន៍ការងារសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ ហើយតាមនោះជួយលើកកម្ពស់សមត្ថភាពសម្របសម្រួលក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងរួមអំពីសន្តិសុខនាវាចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top