នាយករដ្ឋមន្ត្រីថៃចេញសេចក្ដីប្រកាសគោលនយោបាយឆ្នាំ ២០២៥ ប្រកបដោយមហិច្ឆតា
លោកស្រី Paetongtarn បានប្រកាសរបៀបវារៈសម្រាប់ឆ្នាំ ២០២៥ រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកម្មវិធីសុខុមាលភាពសង្គម។ លើវិស័យសេដ្ឋកិច្ច រដ្ឋាភិបាលថៃមានគម្រោងគាំទ្រសហគ្រាសខ្វាតតូច និងមធ្យម (SME) ក្នុងការនាំចេញអង្ករ ជំរុញលើវិស័យបញ្ញាសិប្បនិមិត្ត (AI) និងយានជំនិះអគ្គិសនី (EV) និងអភិវឌ្ឍឧស្សាហកម្ម semiconductor ។ ក្រៅពីនេះ រដ្ឋាភិបាលគ្រោងនឹងអនុវត្តកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្មដ៏ សំខាន់មួយ ក្នុងការបណ្តុះបណ្តាលនិស្សិតចំនួន ២៨០,០០០ នាក់ ដើម្បីជួយ លើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសថៃនៅក្នុងឧស្សាហកម្ម។
លើសពីនេះ រដ្ឋាភិបាលថៃក៏បានស្នើកម្មវិធីសុខុមាលភាពសង្គមគួរ ឱ្យកត់សម្គាល់ រួមទាំងគំនិតផ្តួចផ្តើម "ភូមិឃុំនិមួយៗ អាហារូបករណ៍មួយ" ដើម្បីបង្កើតឱកាសសម្រាប់សិស្សពូកែទៅសិក្សានៅសាកលវិទ្យាល័យកំពូលៗក្នុងប្រទេស និងកបរទេស។ គម្រោងគេហដ្ឋានដែលមានឈ្មោះថា " គេហដ្ឋាន សម្រាប់ប្រជាជនថៃ" (Baan Pheu Khon Thai) នឹងផ្គត់ផ្គង់យូនីតដែលតម្លៃសមរម្យ សម្រាប់ប្រជាជន។
សុន្ទរកថារបស់នាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់លើគោលដៅនៃការធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលម្ហូបអាហារ និងពិធីបុណ្យពិភពលោក ដើម្បីជំរុញ លើវិស័យទេសចរណ៍៕