• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញចុះពិនិត្យគម្រោងវិនិយោគសាងសង់ផ្លូវរថភ្លើង Lao Cai – Ha Noi - Hai Phong

ក្នុងកម្មវិធីការងារនៅទីក្រុង Lao Cai នារសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចុះពិនិត្យគម្រោង វិនិយោគសាងសង់ផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញពិនិត្យគម្រោងផ្លូវដែក Lao Cai-Ha Noi-Hai Phong ឆ្លងកាត់ខេត្ត Lao Cai (រូបថត៖ Duong Giang/TTXVN)

អញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់តភ្ជាប់ជាមួយផ្លូវដែក ចិន និងគម្រោងសាងសង់ស្ថានីយ Lao Cai លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញបានសង្កត់ធ្ងន់ថា នេះជាគម្រោងសំខាន់ដែលត្រូវអនុវត្តក្នុងពេលឆាប់ៗ ដូច្នេះ ត្រូវកាត់បន្ថយបែបបទ  ដើម្បីធានាថា គម្រោងនេះត្រូវបានអនុវត្តឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសិក្សាផ្លូវរថភ្លើង Lao Cai Ha Noi - Hai Phong ដោយមានផ្លូវត្រង់បំផុត ខ្លីបំផុតតាមដែលអាចធ្វើទៅបាន និងមិនដើរតាមទិសផ្លូវចាស់; កែតម្រូវចំនួននិងទីតាំងនៃស្ថានីយ៍ដឹកទំនិញ និងអ្នកដំណើរតាមនោះ ធានានូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ការរចនានៃល្បឿនរថភ្លើង និងរង្វាស់ផ្លូវរថភ្លើងធានាបាននូវការតភ្ជាប់ងាយស្រួល និងសមកាលកម្មជាមួយផ្លូវដែកចិន។ ជាពិសេស ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន សម្រាប់ការអនុវត្តស៊ីសង្វាក់គ្នា ធានាការតភ្ជាប់ផ្លូវដែកវៀតណាមនិងចិនដោយរលូន។

សូមគូសបញ្ជាក់ថា ផ្លូវដែក Lao Cai Ha Noi- Hai Phong គ្រោងនឹងមានការវិនិយោគសរុបប្រហែល ១១,៦ ពាន់លានដុល្លារអាមេរិក ដែលមានប្រវែងសរុបជិត ៤០០ គីឡូម៉ែត្រ។ ឆ្លងកាត់ខេត្ត-ក្រុងចំនួន៩ រួមមាន Lao Cai, Yen Bai, Phu Tho, Vinh Phuc, Ha Noi, Bac Ninh, Hung Yen, Hai Duong និង Hai Phong។ គម្រោងនេះ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំក្រោយ ហើយនឹងបញ្ចប់នៅចុងឆ្នាំ ២០៣០៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lao Cai

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lao Cai

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅទីក្រុង Lao Cai នាយប់ថ្ងៃទី ២២ ខែ ធ្នូ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្ត Lao Cai អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំនេះ និងភារកិច្ចឆ្នាំក្រោយ។

Top