ក្នុងកម្មវិធីការងារនៅទីក្រុង Lao Cai នារសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចុះពិនិត្យគម្រោង វិនិយោគសាងសង់ផ្លូវរថភ្លើង Lao Cai - Hanoi - Hai Phong។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញពិនិត្យគម្រោងផ្លូវដែក Lao Cai-Ha Noi-Hai Phong ឆ្លងកាត់ខេត្ត Lao Cai (រូបថត៖ Duong Giang/TTXVN)
អញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់តភ្ជាប់ជាមួយផ្លូវដែក
ចិន និងគម្រោងសាងសង់ស្ថានីយ Lao Cai លោកនាយករដ្ឋមន្ត្រី
ហ្វាម មិញ ជីញបានសង្កត់ធ្ងន់ថា នេះជាគម្រោងសំខាន់ដែលត្រូវអនុវត្តក្នុងពេលឆាប់ៗ
ដូច្នេះ ត្រូវកាត់បន្ថយបែបបទ ដើម្បីធានាថា គម្រោងនេះត្រូវបានអនុវត្តឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសិក្សាផ្លូវរថភ្លើង Lao Cai – Ha Noi - Hai Phong ដោយមានផ្លូវត្រង់បំផុត ខ្លីបំផុតតាមដែលអាចធ្វើទៅបាន
និងមិនដើរតាមទិសផ្លូវចាស់; កែតម្រូវចំនួននិងទីតាំងនៃស្ថានីយ៍ដឹកទំនិញ
និងអ្នកដំណើរតាមនោះ ធានានូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ
ការរចនានៃល្បឿនរថភ្លើង និងរង្វាស់ផ្លូវរថភ្លើងធានាបាននូវការតភ្ជាប់ងាយស្រួល
និងសមកាលកម្មជាមួយផ្លូវដែកចិន។ ជាពិសេស
ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន
សម្រាប់ការអនុវត្តស៊ីសង្វាក់គ្នា ធានាការតភ្ជាប់ផ្លូវដែកវៀតណាមនិងចិនដោយរលូន។
សូមគូសបញ្ជាក់ថា
ផ្លូវដែក Lao Cai – Ha Noi-
Hai Phong គ្រោងនឹងមានការវិនិយោគសរុបប្រហែល ១១,៦ ពាន់លានដុល្លារអាមេរិក ដែលមានប្រវែងសរុបជិត ៤០០ គីឡូម៉ែត្រ។
ឆ្លងកាត់ខេត្ត-ក្រុងចំនួន៩ រួមមាន Lao Cai, Yen Bai, Phu Tho, Vinh Phuc,
Ha Noi, Bac Ninh, Hung Yen, Hai Duong និង Hai Phong។ គម្រោងនេះ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំក្រោយ ហើយនឹងបញ្ចប់នៅចុងឆ្នាំ
២០៣០៕