• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមមកជម្រាបលា

នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski (រូបថត៖ Van Hieu/VOV)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមាននិងការខិតខំប្រឹងប្រែង របស់លោកឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសគឺការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជូនពរលោកឯកអគ្គរដ្ឋទូតបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរត្រូវបន្តជំរុញការជឿទុកចិត្តផ្នែកនយោបាយនិងចែករំលែកទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានអះអាងថា ក្នុងអាណត្តិកន្លងមក ទំនាក់ទំនងអូស្ត្រាលី-វៀតណាមមានការវិវឌ្ឍន៍យ៉ាងសំខាន់លើវិស័យជាច្រើន សម្រេចបានលទ្ធផលវិជ្ជមាន; សម្តែងនូវក្តីសង្ឃឹមថា ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងមានការរីកចម្រើនខ្លាំងបើធៀបនឹង ៥០ ឆ្នាំកន្លង មក។ លោកឯកអគ្គរដ្ឋទូតបានសន្យាថា មិនថាលោកកាន់មុខតំណែងថ្មីអ្វីបន្ទាប់ពីលោកបញ្ចប់អាណត្តិ  លោកនឹងតែងតែរក្សានូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើរចំពោះវៀតណាម និងខិតខំពូនជ្រុំទំនាក់ទំនងល្អរវាងវៀតណាមនិងអូស្ត្រាលី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lao Cai

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lao Cai

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅទីក្រុង Lao Cai នាយប់ថ្ងៃទី ២២ ខែ ធ្នូ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្ត Lao Cai អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំនេះ និងភារកិច្ចឆ្នាំក្រោយ។

Top