ប៉ុន្មានថ្ងៃនេះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានអញ្ជើញចុះសួរសុខទុក្ខ និងអបអរសាទរបុណ្យណូអែលនៅតាមព្រះសហគមន៍កាតូលិកទូទាំងប្រទេសយ៉ាងមមាញឹក។ ក្នុងពេលជួបសំណេះសំណាលជាមួយអ្នកមុខអ្នកការ និងប្រជាសាសនិក ថ្នាក់ដឹកនាំបក្ស រដ្ឋ បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ជនរួមជាតិកាន់សាសនាកាតូលិកក្នុងសមិទ្ធិផលអភិវឌ្ឍន៍នានារបស់ប្រទេសជាតិ ហើយសង្ឃឹមថានឹងបងប្អូនជនរួមជាតិបន្តលើកកម្ពស់ស្មារតីមហាសាមគ្គីភាពជនជាតិទាំងមូល រួមគ្នាកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចុះសួរសុខទុក្ខ អបអរសាទរបណ្ដាអេវ៉ែក បូជាចារ្យ និងជនរួមជាតិកាន់សាសនាកាតូលិក នៅព្រះសហគមន៍កាតូលិកខេត្ត Lao Cai។ (រូបថត៖ VGP)
ក្នុងបុព្វហេតុកសាង
និងអភិវឌ្ឍន៍ប្រទេសជាតិ អង្គការនិងជនរួមជាតិកាន់សាសនាកាតូលិកភាគច្រើននៅវៀតណាម
ជានិច្ចកាលពង្រីកប្រពៃណីស្នេហាជាតិ និងមហាសាមគ្គីភាព រួមដំណើរជាមួយប្រជាជាតិ
រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
ក្នុងសមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសជាតិមានការរួមចំណែករបស់ជនរួមជាតិកាន់សាសនាកាតូលិកជានិច្ច
អញ្ជើញចុះសួរសុខទុក្ខ
អបអរសាទរបណ្ដាអេវ៉ែក បូជាចារ្យ និងជនរួមជាតិកាន់សាសនាកាតូលិក
នៅព្រះសហគមន៍កាតូលិកខេត្ត Lao Cai ហើយជូនអំណោយដល់គ្រួសារកាន់សាសនាកាតូលិកមួយចំនួនក្នុងឱកាសបុណ្យណូអែលកាលពីថ្ងៃទី
២២ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា
បក្ស និងរដ្ឋវៀតណាមជានិច្ចកាលគោរព
និងធានាសិទ្ធិមនុស្ស រួមទាំងសិទ្ធិសេរីភាពខាងជំនឿ សាសនា និងមិនកាន់ជំនឿ សាសនា
របស់ប្រជាជនគ្រប់រូប; យកចិត្តទុកដាក់
និងបង្កើតលក្ខខណ្ឌឲ្យអង្គការសាសនា ប្រជាពលរដ្ឋកាន់សាសនា
ប្រតិបត្តិតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់... លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា
ក្នុងទំនាក់ទំនងកិច្ចការបរទេសជារួម
ទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ
បន្តអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន និងល្អប្រសើរ
ហើយកំពុងត្រូវបានជំរុញជាបន្តបន្ទាប់។
នេះគឺជាមូលដ្ឋានគ្រឹះនិងជាកម្លាំងចលករដ៏សំខាន់សម្រាប់ជនរួមជាតិកាន់សាសនាកាតូលិកអនុវត្តបានយ៉ាងល្អនូវបាវចនា
“គោរពព្រះ
ស្នេហាជាតិ”។
លោកនាយករដ្ឋមន្រ្តី
មានបំណងថា អេវ៉ែក បូជាចារ្យ និងជនរួមជាតិកាន់សាសនាកាតូលិក
នឹងបន្តរួមចំណែកកសាងមាតុភូមិឲ្យកាន់តែរីកចម្រើន វិបុលភាព
និងប្រជាជនកាន់តែសម្បូរធូធារ និងមានសុភមង្គល។
ថ្លែងមតិនៅពេលអញ្ជើញចុះអបអរសាទរ
អគ្គអេវ៉ែកតំបន់ភូមិភាគទីក្រុងហូជីមិញ លោក Giuse Nguyen Nang នាថ្ងៃទី
២២ ខែធ្នូ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van
Chien បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ជនរួមជាតិកាន់សាសនាកាតូលិកក្នុងការចូលរួមកសាងប្រទេសជាតិ
ជាពិសេសសកម្មភាពពង្រឹងផែនមហាសាមគ្គីភាពជនជាតិទាំងមូល។
ការរួមវិភាគទាននេះត្រូវបានបង្ហាញដោយកម្មវិធីដ៏មានអត្ថន័យជាច្រើន
រួមទាំងការជួយឧបត្ថម្ភ ការថែទាំសហគមន៍ ការចូលរួមក្នុងកម្មវិធីការពារបរិស្ថាន
និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ចែករំលែកក្ដីសប្បាយរីករាយដែលបានតាងនាមថ្នាក់ដឹកនាំបក្ស
រដ្ឋ ដើម្បីចុះសួរសុខទុក្ខ និងអបអរសាទរបុណ្យណូអែល
នៅគណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាម នាថ្ងៃទី ២២ ខែធ្នូ
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានទទួលស្គាល់គណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមបានរួមចំណែកជាច្រើនក្នុងការកសាងផែនមហាសាមគ្គីភាពជនជាតិទាំងមូល។
ស្មារតីសាមគ្គីភាពជនជាតិទាំងមូលបានធ្វើឲ្យប្រទេសជាតិ និងប្រជាជនកាន់តែរឹងមាំ។
នៅក្នុងភាពជោគជ័យរួមនោះ មានការរួមចំណែករបស់សហគមន៍កាន់សាសនាកាតូលិក។
ជនរួមជាតិកាន់សាសនាកាតូលិកបន្តរួមដំណើរជាមួយប្រជាជាតិ
ថ្លែងមតិក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម
លោក Do Van Chien អគ្គអេវ៉ែកតំបន់ភូមិភាគទីក្រុងហូជីមិញ
លោក Giuse Nguyen Nang បានមានប្រសាសន៍ថា៖ កាលពីមុន
ប្រជាជនត្រឹមតែចង់បានហូបឆ្អែត ស្លៀកពាក់កក់ក្តៅប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ
ប្រជាជនបានហូបឆ្ងាញ់ ស្លៀកពាក់ស្រស់ឆើតឆាយ។ ប្រការនេះបញ្ជាក់ថា
កម្រិតជីវភាពបានប្រសើរឡើងយ៉ាងខ្លាំង។ លោកជឿជាក់ថា គោលជំហរ គោលនយោបាយរបស់បក្ស រដ្ឋ
និងរណសិរ្សមាតុភូមិវៀតណាមនឹងបន្តទទួលបានជោគជ័យ។
ជនរួមជាតិកាន់សាសនាកាតូលិកនឹងគាំទ្រ ចូលរួម និងលះបង់ជានិច្ចដើម្បីមាតុភូមិ
និងប្រទេសជាតិជាមួយនឹងសកម្មភាពជាក់លាក់។
“ឥឡូវនេះ យើងបានឈានដល់កំពស់ថ្មីមួយ ហើយកំពុងឈានឡើងកម្ពស់ថ្មីមួយទៀត
ដើម្បីបន្តនាំប្រទេសវៀតណាមស្ទុះឈានទៅមុខ។
សហគមន៍កាន់សាសនាកាតូលិកជានិច្ចកាលលះបង់ដើម្បីសង្គម បម្រើជនរួមជាតិ និងប្រទេសជាតិ
អាស្រ័យលើកាលៈទេសៈ និងតម្រូវការ។ ខ្ញុំសង្ឃឹមថា ការងារតូចៗអាចបង្ហាញពីការលះបង់របស់សហគមន៍កាន់សាសនាកាតូលិកក្នុងការរួមចំណែកកសាងប្រទេសជាតិ”។
អស្សឬទ្ធិឈើឆ្កាង
Le
Duc Thinh ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេរបស់វៀតណាម
និងអាស៊ី ដែលត្រូវបានសម្ដេចប៉ាប Francis និងអង្គការកាតូលិកទទួលស្គាល់ថាជា
អស្សឬទ្ធិ ដោយមានការរួមចំណែកដ៏មានប្រយោជន៍ និងប្រសិទ្ធភាពចំពោះសង្គម
ការអភិវឌ្ឍរបស់ទីក្រុងហូជីមិញនិយាយដោយឡែកនិងប្រទេសជាតិនិយាយរួម បាននិយាយថា៖
“ខ្ញុំនឹងខិតខំប្រឹងប្រែងរួមចំណែកជាមួយសហគមន៍ក្នុងការកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនប្រកបដោយវិបុលភាព។
កសាងមនុស្សជំនាន់ក្រោយឱ្យក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ មេត្តាធម៌
និងសប្បុរសធម៌។ ខ្ញុំជឿជាក់ថា ប្រទេសជាតិនឹងកាន់តែអភិវឌ្ឍន៍”។
សេដ្ឋកិច្ចសង្គមរបស់វៀតណាម
សម្រេចបានលទ្ធផលវិជ្ជមានលើវិស័យជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។
ក្នុងសមិទ្ធផលរួមនោះ គឺមានការគាំទ្ររបស់ប្រជាជន រួមទាំងជនរួមជាតិគ្រប់សាសនា។
នេះគឺជាប្រពៃណីដ៏ល្អប្រសើរ ដើម្បីប្រទេសជាតិបន្តសន្ទុះអភិវឌ្ឍន៍នាពេលខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម