• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីនិងសិល្បៈ “បទចម្រៀងដែលមិនអាចបំភ្លេចបាន”

ទីតាំងប្រារព្ធឡើងព្រឹត្តិការណ៍ទាំងមូលត្រូវបានតុបតែងដោយទង់ជាតិនិងទង់យោធាចំនួន ១.៥០០។ កម្មវិធីនេះ បានចែកចេញជា ៣ ជំពូក ជាមួយនឹងការសម្តែងពិសេសៗ។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់ មិន និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសអញ្ជើញចូលរួមកម្មវិធី (រូបថត៖ Le Tuyet/VOV)

អបអរសាទរខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២៤) និងខួបលើកទី ៣៥ នៃពិធីបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០២៤) នាយប់ថ្ងៃទី ២២ខែធ្នូ នៅទីក្រុងហូជីមិញ អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជន វៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីប្រគុំតន្ត្រីនិងការសម្តែងសិល្បៈ បទចម្រៀងដែលមិនអាចបំភ្លេចបាន ជាមួយប្រធានបទ ដើម្បីប្រជាជនភ្លេចខ្លួនឯង។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសជាច្រើនរូបបានអញ្ជើញចូលរួមកម្មវិធីនេះ។

ទីតាំងប្រារព្ធឡើងព្រឹត្តិការណ៍ទាំងមូលត្រូវបានតុបតែងដោយទង់ជាតិ និង ទង់យោធាចំនួន ១.៥០០។ កម្មវិធីនេះ បានចែកចេញជា ៣ ជំពូក ជាមួយ នឹងការសម្តែងពិសេសៗ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសិល្បករ សិល្បការិនី យុទ្ធជន យោធិន សមាជិកសហភាពយុវជន និងសិស្សានុសិស្សជាង១ពាន់នាក់ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lao Cai

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lao Cai

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅទីក្រុង Lao Cai នាយប់ថ្ងៃទី ២២ ខែ ធ្នូ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្ត Lao Cai អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំនេះ និងភារកិច្ចឆ្នាំក្រោយ។

Top