• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីបារាំង

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីបារាំង Jean Castex  (រូបថតៈ VGP/Nhat Bac)

នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ពីទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីបារាំង Jean Castex ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាអន្តរជាតិ តំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា បារាំងគឺជាដៃគូឈានមុខមួយរបស់វៀតណាមនៅអឺរ៉ុបនិងមានបំណងចង់ពង្រឹងថែមទៀត នូវភាពជាដៃគូប្រពៃណី ភាពជឿទុកចិត្តគ្នានិងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋាភិបាលបារាំងបន្តគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅបារាំងធ្វើអាជីវកម្ម សិក្សារៀនសូត្រនិងរស់នៅផងដែរ។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញនាយករដ្ឋមន្រ្តីបារាំងមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ នាយករដ្ឋមន្រ្តីបារាំងក៏បានអញ្ជើញនាយករដ្ឋមន្រ្តីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំងនាពេលខាងមុខនេះ។

ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Jean Castex បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមដោយសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូឈានមុខគេមួយក្នុងគោលនយោបាយរបស់បារាំងដែលឆ្ពោះទៅតំបន់។ លោកនាយករដ្ឋមន្រ្តី Jean Castex ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់និងអន្តរជាតិ ជាពិសេសលទ្ធផលដែលវៀតណាមសម្រេចបាននាពេលកន្លងមក ដែលទប់ទល់នឹងជំងឺរាតត្បាត-១៩ផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមផង។

នាយករដ្ឋមន្រ្តីទាំងពីររូបបានស្វាគមន៍ការសម្របសម្រួល ប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគីនាពេលកន្លងមក ជាពិសេសនៅអង្គការសហប្រជាជាតិ ហើយបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់និងពិភពលោកនាពេលខាងមុខ។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពចាត់តាំងឲ្យស្ថាប័នមានសមត្ថភាពរបស់ភាគីទាំងពីរដើម្បីស្រាវជ្រាវនិងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យ ដូចជាអាកាសយាន្តអវកាស ថាមពល សន្តិសុខ ការពារជាតិ កសាងទីក្រុងប្រកបដោយចីរភាពនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាគម្រោងការសហប្រតិបត្តិការវប្បធម៌រវាងវៀតណាមនិងបារាំង។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានផ្លាស់ប្តូរនិងអះអាងពីសារសំខាន់នៃការធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍ សន្តិសុខនិងសន្តិភាពនៅសមុទ្រខាងកើត។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើតួនាទីរបស់អនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS ១៩៨២) ដែលជាក្របខ័ណ្ឌច្បាប់សម្រាប់រាល់សកម្មភាពទាំងអស់នៅសមុទ្រនិងមហាសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top