• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ធ្វើជា​អធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍របស់​រដ្ឋាភិបាលស្តីពីផែនការ​បែងចែក​ដើម​ទុន​បម្រុងទុក​សម្រាប់គម្រោង​ជាតិ​សំខាន់ៗ​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)
 

 នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃរដ្ឋាភិបាល​បាន​បើក​កិច្ច​ប្រជុំដើម្បីផ្តល់មតិ លើផែនការបែងចែកដើមទុនចំនួន ១០ កោដិដុង សម្រាប់គម្រោងជាតិសំខាន់ៗ នៃផែន​ការ​វិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល ឆ្នាំ ២០១៦-២០២០។
 
អញ្ជើញថ្លែង​មតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើអោយ​ក្រសួង​ផែន​ការ​និង​វិនិយោគ​ ធ្វើជាអធិបតី រួមជាមួយក្រសួងពាក់ព័ន្ធ ដើម្បីបន្តទទួល យកមតិយោបល់ពីសមាជិករដ្ឋាភិបាល សំដៅបំពេញ​ផែនការបែងចែកដើមទុន មុននឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ លោកនាយក​រដ្ឋ​មន្រ្តីបានសង្កត់ធ្ងន់លើការផ្តល់ដើមទុនអាទិភាព សម្រាប់កិច្ចការបង្ការ​ប្រឆាំង​គ្រោះ​មហន្តរាយ​ ​ទប់ ទល់ នឹងបម្រែបម្រួលអាកាសធាតុ ស្ថានភាពរអិលបាក់​ដីតាមឆ្នេរសមុទ្រ តាមតំប​ន់ដី សណ្តទន្លេ​ Cuu Long ឬទឹកជំនន់នៅតំបន់ភ្នំភា​គខាង​ជើងជាដើម។
 
នារសៀលថ្ងៃទី​ ១៣ ខែសីហា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបន្តអញ្ជើញ​ជាអធិបតី​ក្នុងកិច្ច​ប្រជុំ​អចិន្ត្រៃយ៍​របស់រដ្ឋាភិបាល ដោយផ្តល់​មតិយោបល់លើ ហិរញ្ញប្ប​ទានឥណ​ទាន​សម្រាប់​គម្រោង​វិនិយោគ​ចំនួន​ ២ គឺ កសាងផ្លូវ​ហាយវេមិត្ត ភាព- Chi Lang និង Dong ​Dang-Tra Li​nh។ លោកនាយក​រដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​ថា ការផ្តោតសំខាន់លើការអនុវត្តនូវផ្លូវហាយវ៉េទាំងពីរនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយរួម​ចំណែក​ជំរុញ​ការអភិវឌ្ឍរបស់ខេត្ត Cao Bang ខេត្ត Lang Son និងខេត្តភាគខាងជើងមួយចំនួនទៀត ហេតុដូច្នេះត្រូវ​ការ​ការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្ត រ​បស់ក្រសួងសាខានិងមូលដ្ឋាននានាផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ពិធីបុណ្យសែនដូនតាឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា។ នេះជាពិធីបុណ្យប្រពៃណីមួយ ដែលបង្ហាញពីភាពស្រស់ស្អាតនៃការឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាថ្លែងអំណរគុណចូនចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ។

Top