• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh៖ ប្រតិបត្តិគោលនយោបាយរូបីយវត្ថុឲ្យបានបត់បែនដើម្បីរក្សារឹងមាំស្ថិរភាពសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែវិច្ឆិកាឆ្នាំ២០២១។
 

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែវិច្ឆិកាឆ្នាំ២០២១។ (រូបថត៖ VOV)
 
បណ្ដាតំណាងចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)


ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា គិតត្រឹមពេលនេះ ជម្ងឺរាតត្បាតត្រូវបានគ្រប់គ្រងជាស្ថាពរលើទូទាំងប្រទេស ឆ្លើយតប ជាបណ្ដោះអាសន្ននឹងគោលដៅដែលបានដាក់ចេញ បង្កើតឡើងជំនឿជឿជាក់និង ក្ដីសោមនស្សរីករាយសម្រាប់ប្រជាជននិងអាជីវកម្មដើម្បីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។ នាពេលខាងមុខ ទំនងជានឹងបន្តរកឃើញការឆ្លងរាលដាលជាច្រើនទៀត ហើយ ក្រៅពីនោះគឺការកើតមាននៃវីរុសបំប្លែងថ្មី Omicron ដែលមានលទ្ធភាពឆ្លងរាលដាល និងភាពធន់នឹងអង្គបដិប្រាណដ៏ខ្លាំងជាងមុន ដូច្នេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យ កសាងសេណារីយ៉ូ វិធានការក្នុងពេលឆាប់ៗដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាតតាមកម្រិត ខុសៗគ្នា ជាពិសេសគឺវីរុសបំប្លែងថ្មី Omicron ព្រមទាំងបូកសរុបតម្រូវការ និងរៀបចំ ការទិញ សន្សំទុកវ៉ាក់សាំង ថ្នាំព្យាបាល សម្ភារៈបរិក្ខារពេទ្យយ៉ាងគ្រប់គ្រាន់នៅតាម ខេត្ត ក្រុងនានាផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ចំពោះការគ្រប់គ្រងជម្ងឺរាតត្បាត វ៉ាក់សាំងគឺជាបញ្ហាគន្លឹះ។ បញ្ហាវ៉ាក់សាំងត្រូវ តែបានរៀបចំផែនការយ៉ាងជាក់លាក់និងល្អិតល្អន់។ ខិតខំប្រឹងប្រែងដល់ពាក់កណ្ដាល ខែធ្នូ យើងសម្រេចរួចរាល់ការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋពីអាយុ១៨ឆ្នាំ ឡើងទៅ។ ចំពោះសិស្សានុសិស្ស ត្រូវផ្តោតការយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងដើម្បី ឲ្យប្អូនៗវិលត្រឡប់ទៅសាលារៀនឡើងវិញដូចធម្មតា។ ទន្ទឹមនឹងនោះ ចាប់ផ្ដើមចាក់ វ៉ាក់សាំងដូសទី៣ជូនមុខសញ្ញាដែលត្រូវបានកំណត់ ហើយត្រួតពិនិត្យឡើងវិញយ៉ាង ម៉ឺងម៉ាត់នូវការអភិរក្សវ៉ាក់សាំងផងដែរ”។

ទន្ទឹមនឹងការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យ បណ្ដាក្រសួង ស្ថាប័ន ខេត្តក្រុង អនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ប្រកបដោយប្រសិទ្ធភាពនូវ គោលដៅ ភារកិច្ច ដំណោះស្រាយស្នូលៗដូចជា៖ ប្រតិបត្តិគោលនយោបាយរូបីយ៍វត្ថុ ឲ្យបានបត់បែន ដោយសម្របសម្រួលយ៉ាងស្អិតរមួតជាមួយនឹងគោលនយោបាយ សាពើពន្ធដើម្បីរក្សារឹងមាំស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ច; ពន្លឿន ដំណើរការអនុវត្តនិងបើកចំណាយទុនវិនិយោគសាធារណៈ; ផ្ដោតសំខាន់លើការ ជំរុញផលិតកម្ម អាជីវកម្ម ដោះស្រាយការលំបាក ការជំពាក់ជំពិនដោយទាន់ពេល វេលា; ពិចារណាកាត់បន្ថយការចំណាយ ថ្លៃសេវាសម្រាប់មុខសញ្ញាដែលរងផលប៉ះ ពាល់ដោយជម្ងឺកូវីដ-១៩ ដើម្បីជំរុញដំណើរការស្ដារផលិតកម្មអាជីវកម្មឡើងវិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top