• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ថ្នាក់ដឹកនាំសមាគមន៍អប់រំថែទាំសុខភាពសហគមន៍វៀតណាម

នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នៅក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំសមាគមន៍អប់រំថែទាំសុខភាពសហគមន៍វៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការអប់រំថែទាំសុខ ភាពដើរតួនាទីដ៏សំខាន់ណាស់នៅក្នុងក្រុមគ្រួសារនីមួយៗនិងភូមិស្រុកនីមួយៗ ផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ chinhphu.vn)

ដោយហេតុនេះ សកម្មភាពរបស់សមាគមន៍នាពេលកន្លងទៅគឺមានអត្ថន័យដ៏ជាក់ស្ដែងនិងប្រសិទ្ធភាព។
លោកនាយករដ្ឋមន្រ្តីក៏វាយតម្លៃខ្ពស់ចំពោះ សំណើររបស់សមាគមន៍ស្ដីពីការធ្វើសង្គមភាវូបនីយកម្មយ៉ាងខ្លាំងក្លានូវប្រភព ថវិកា ហើយយល់ស្របជាមួយមតិរបស់សមាគមន៍ស្ដីពីការផ្ដោតការយកចិត្តទុក ដាក់ដល់ក្រុមមុខសញ្ញាចំនួន៣នោះគឺ ជនចាស់ជរា កុមារ និងជនជាតិភាគតិច៕

 

   
តាម VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ (AIPA-៤៧) ក្រោមមូលបទ “សភាធានានូវសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល”។

Top