
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) និងលោក Lance Y. Gokongwei អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន JG Summit Holdings (រូបថត៖ chinhphu.vn)
លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្វាគមន៍កិច្ចសហប្រតិបតិ្ត ការពាណិជ្ជកម្មវិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរ ព្រមទាំងមានគោលបំណងចង់ ស្ដាប់ការលំបាក ការជំពាក់ជំពិនដែលសម្ព័ន្ធក្រុមហ៊ុននេះជួបប្រទះនាពេលធ្វើ សកម្មភាពនៅវៀតណាម។
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Lance Y. Gokongwei អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន JG Summit Holdings របស់ហ្វីលីពីន ដែលជាសហគ្រាសមួយក្នុងចំណោមសហគ្រាសហ្វីលីពីនបណ្ដាក់ទុនច្រើនបំផុតចូលមកវៀតណាម។
លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្វាគមន៍កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ រវាងសហគ្រាសនៃប្រទេសទាំងពីរ ព្រមទាំងមានគោលបំណងចង់ ស្ដាប់ការលំបាក ការជំពាក់ជំពិនដែលសម្ព័ន្ធក្រុមហ៊ុននេះជួបប្រទះនាពេលធ្វើ សកម្មភាពនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានជម្រាបថា វៀតណាមកំពុង ឆ្ពោះទៅរកគោលដៅមិនប្រើប្រាស់គ្រឿងប៉្លាស្ទិកដែលប្រើតែម្ដងគត់ ហេតុនេះ ហើយ វៀតណាមមានគោលបំណងថា សម្ព័ន្ធក្រុមហ៊ុន JG Summit នឹងចូលរួម កិច្ចខិតខំប្រឹងប្រែងនេះដោយកាត់បន្ថយការប្រើប្រាស់សំបកវេចខ្ចប់ប៉្លាស្ទិក។
ចំណែកឯខ្លួនវិញ លោក Lance Y. Gokongwei បានអោយដឹងថា JG Summit ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជួរមុខទ្វីបអាស៊ី៣០០អង្គភាព ដែលបានបោះឆ្នោតជ្រើសរើសដោយទស្សនាវដ្ដី Nikkei Asia Review។ JG Summit ចាប់ផ្ដើមធ្វើសកម្មភាពនៅវៀតណាមចាប់ពីឆ្នាំ២០០៣មកក្នុងវិស័យ ចំណីអាហារនិងភេសជ្ជៈ។ នាបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងជំរុញការនាំចេញនិង ការផ្សព្វផ្សាយផលិតផល “Made in Vietnam” របស់ខ្លួនទៅកាន់ប្រទេសចំនួន១០ លើពិភពលោក។ លោក Lance Y. Gokongwei បានសម្ដែងនូវគោលបំណងចង់ វិនិយោគអភិវឌ្ឍន៍វិស័យតែនៅវៀតណាម ព្រមទាំងចូលរួមសម្ព័ន្ធភាពសហគ្រាស ប្រឆាំងនឹងសំរាមប៉្លាស្ទិក ក៏ដូចជាចូលរួមកម្មវិធីឧស្សាហកម្ម៤.០នានាផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម