• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការ ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ VGP)
 

 ក្នុង​ឱកាសអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់និងផ្លូវ” លើកទី២នៅទី​ក្រុង​ប៉េកាំងនោះ នាថ្ងៃទី២៥ខែមេសា នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ​ជួបសវនា ការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។
 
លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាង សកម្មនៃ​ទំនាក់​ទំនង​រវាង​បក្ស​ទាំង​ពីរ​និង​ប្រទេសទាំងពីរនាពេលកន្លងទៅ ព្រម ទាំងអះអាងថា វៀតណាម​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​នឹង​គោលមាគ៌ា​កិច្ចការ​បរទេសដ៏ ឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍ ដែលក្នុងនោះជានិច្ច កាលយកចិត្ត​ទុកដាក់​ដល់ការ​ជំរុញទំនាក់​ទំនងភាព​ជាដៃគូ​សហប្រតិបតិ្តការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​វៀត​ណាម​និងចិនអោយមានការរីកចម្រើនប្រកបដោយស្ថិរភាព ស្មោះត្រង់ និងចីរភាព ផងដែរ។ លោកនាយក​រដ្ឋមន្រ្តីវៀតណាមក៏ បានស្វាគមន៍និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់និងផ្លូវ” ដោយបានធា​នា គោលការណ៍សហប្រតិបតិ្តការប្រកបដោយសន្តិភាព សមភាព គោរពគ្នាដើម្បី ផលប្រយោជន៍​ទៅវិញទៅមក សមស្របនឹងច្បាប់អន្តរជាតិ ឆ្ពោះទៅរកគោលដៅ រួមចំណែកទៅក្នុង​ការអភិវឌ្ឍនិង​វិបុលភាពរួមនៃប្រទេសទាំងអស់។
 
​នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយភាគី ទាំងពី​របង្កើន​ការផ្លាស់​ប្ដូរគណៈ​ប្រតិភូ​ជាន់​ខ្ពស់ ក៏ដូចជាកិច្ចសហប្រតិបតិ្តការ រវាងក្រសួង ស្ថាប័ននិងតំបន់នៃប្រទេសទាំងពីរ លើកកំពស់​ប្រសិទ្ធភាព​ក្នុង​ការ ជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេង តម្រង់ ទិស​យ៉ាង​ល្អ​សម្រាប់​​សាធារណៈមតិនិងសារព័ត៌មាន  សហការគ្នារៀបចំសកម្ម ភាពរំលឹកខួបលើកទី៧០ទិវា​បង្កើត​ទំនាក់​ទំនង​ការ​ទូតរវាងវៀតណាមនិងចិន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ​បង្កើន​កិច្ច​សហប្រតិ​បតិ្តការក្នុង​ការគ្រប់​គ្រង​និង​ប្រើ ប្រាស់ប្រកបដោយចីរភាពនូវប្រភពទឹកទន្លេមេគង្គនិងទន្លេរួមផ្សេងៗទៀត ពន្យា ពេលកិច្ច​ព្រម​ព្រៀង​ស្ដីពីខ្សែទូរស័ព្ទបន្ទាន់សម្រាប់របរនេសាទនៅសមុទ្រ សហ ប្រតិបតិ្តការឃ្លាំ​មើល​សុវត្ថិភាព​នុយក្លេអ៊ែរ​ ក៏ដូចជាអនុវត្តន៍អោយបានល្អនូវឯក សារចំនួន៣ស្ដីពីព្រំដែន​គោករ​វាង​វៀត​ណាម​និង​ចិន​ផង​ដែរ​។

​ចំពោះបញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​ស្នើអោយ​ភាគីទាំង​ពីរ​បន្ត​គោរព​ការ​យោគយល់រួមនិងកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ កិច្ចព្រម​ព្រៀង​ស្ដីពី​គោល ការណ៍ជាសារវ័ន្តបញ្ជាណែនាំការដោះស្រាយបញ្ហានៅសមុទ្រ វៀតណាម-ចិន ប្រកាន់យ៉ាង​ខ្ជាប់​នឹង​ការ​ដោះស្រាយបញ្ហានៅសមុទ្រដោយសន្តិវិធី អោយបាន សមស្របនឹងច្បាប់អន្តរជាតិ ព្រមទាំង​ឆ្ពោះទៅ​រកការ​រីក​ចម្រើនក្នុងការកំណត់ តំបន់នៅខាងក្រៅទ្វារឈូងសមុទ្រភាគខាងជើងនាឆ្នាំ២០២០។ លោកនាយ​ក​ រ​ដ្ឋមន្រ្តីវៀតណាមក៏បានស្នើអោយភាគីទាំងពីរអនុវត្តន៍យ៉ាងពេញលេញនិ​ងប្រ កបដោយប្រសិទ្ធ​ភាពនូវ​សេចក្ដី​ថ្លែង​ការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាជំរុញដំ​ណើរ​ការ​ចរចា​និង​កសាង​ក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត​ (COC) អោយបានជាក់ស្ដែងនិងមានសុព​ល ភាព ផ​ង​ដែរ។

ជាការឆ្លើយតប អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានថ្លែងក្ដី សួរសុខ​ទុក្ខ​យ៉ាង​ស្និទ្ធ​ស្នាល​ជូន​ចំពោះ​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ហើយស្វាគមន៍​យ៉ាង​កក់​ក្ដៅនាយក​រដ្ឋមន្រ្តី​លោក​ Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមបានមកចូលរួមវេទិកា “ខ្សែក្រវ៉ាត់និងផ្លូវ” លើកទី២ ​ព្រមទាំងអះអាងថា ប្រការនេះបានបង្ហាញនូវការគោរពរបស់បក្សនិង រដ្ឋវៀតណាម​ចំពោះទំនាក់​ទំនង​ចិន​-វៀតណាម ក៏ដូចជារួមចំណែកទៅក្នុងជោគ ជ័យនៃវេទិកាលើកនេះផងដែរ។ លោក Xi Jinping បានសង្កត់​ធ្ងន់​ថា បក្សនិងរដ្ឋ ចិនជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយវៀតណាម ហើយឯកភាព​ជាមួយវៀតណាមលើការបន្តរក្សាជំនួបប្រាស្រ័យជាន់ខ្ពស់ បង្កើន ការជឿទុកចិត្តខាង​នយោបាយ​ ជំ​រុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង ពង្រឹង ទំនាក់ទំនងមិត្តភាពប្រពៃ​ណី គ្រប់គ្រង​ជម្លោះអោ​យបា​ន​ល្អ ជំរុញអោយទំនាក់ ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម មានការ​រីកចម្រើន​ប្រកប ដោយស្ថិរភាព ស្មោះត្រង់ និងចីរភាព។ លោកប្រធានរដ្ឋ ចិនក៏បានអះអាងថា ចិនគាំទ្រវៀត​ណាម​ក្នុងការពង្រីកតួនាទីរបស់ខ្លួននៅ យន្តការពហុភាគីនានា ជាពិសេសគឺការដែលវៀតណាម​ទទួលតំណែង​ជាប្រធាន​ អាស៊ាននាឆ្នាំ២០២០​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top