ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសជួរមុខរបស់ជប៉ុន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចសន្ទនា (រូបថត៖ chinhphu.vn)
នៅកិច្ចសន្ទនានេះ បណ្ដាវិនិយោគិនជប៉ុន ដែលក្នុងនោះមាន Toyota Canon Yusen Logistic និង JXTG បានវាយតម្លៃខ្ពសស់ចំពោះការដែលរដ្ឋា ភិបាលវៀតណាមបានរៀបចំក៏ដូចជាបញ្ជាណែនាំអោយបណ្ដាក្រសួង ស្ថាប័ន និងតំបន់ក្នុងប្រទេស រៀបចំកិច្ចសន្ទនា យ៉ាងញឹបញាប់ជាមួយសហគ្រាស បរទេស ដែលក្នុងនោះមានសហគ្រាសជប៉ុន។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅរាជធានីតូក្យូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសជួរមុខនានារបស់ជប៉ុនលើ វិស័យហិរញ្ញវត្ថុ ថាមពល សំណង់ ឧស្សាហកម្មផលិតម៉ាស៊ីន logistic និងបច្ចេក វិទ្យាខ្ពស់ជាដើម។
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា៖“វៀតណាមនិងជប៉ុនសុទ្ធតែជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុង ជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយ វៀត ណាមនិងសហភាពអឺរ៉ុបទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA)។ ក្រៅពីនោះ វៀត ណាមកំពុងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងឆ្នាំនេះផងដែរ។ នេះគឺជាឱកាសរបស់ជប៉ុន ដើម្បីលើកទឹកចិត្តការបណ្ដាក់ទុន FDI ដោយគុណភាពខ្ពស់របស់ជប៉ុនចូលមកវៀតណាម”។
នៅកិច្ចសន្ទនានេះ បណ្ដាវិនិយោគិនជប៉ុន ដែលក្នុងនោះមាន Toyota Canon Yusen Logistic និង JXTG បានវាយតម្លៃខ្ពសស់ចំពោះការដែលរដ្ឋា ភិបាលវៀតណាមបានរៀបចំក៏ដូចជាបញ្ជាណែនាំអោយបណ្ដាក្រសួង ស្ថាប័ន និងតំបន់ក្នុងប្រទេស រៀបចំកិច្ចសន្ទនាយ៉ាងញឹបញាប់ជាមួយ សហគ្រាស បរទេស ដែលក្នុងនោះមានសហគ្រាសជប៉ុន។ វិនិយោគិនជប៉ុនបានលើកឡើង នូវបញ្ហាមួយចំនួនលើវិស័យឧស្សាហកម្មឧបត្ថម្ភ អភិវឌ្ឍន៍ថាមពលអគ្គីសនី ការ ពារបរិស្ថាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនិងការតភ្ជាប់ចរាចរណ៍ បញ្ហា ពន្ធ គយ និងធ្វើភាគហ៊ុនភាវូបនីយកម្មនូវសហគ្រាសរដ្ឋជាដើម។
មុននោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញទទួលជួបជាមួយអគ្គនាយកធនាគារ MUFG លោក Kanetsugu Mike ដែលជាធនាគារមួយក្នុងចំណោមធនាគារធំបំផុតនៃប្រទេសជប៉ុន។ លោក នាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការដែលធនាគារ MUFG បានសហការ ជាមួយក្រសួងផែនការនិងវិនិយោគវៀតណាមនិងធនាគារ Vietinbank រៀបចំកិច្ច សន្ទនារវាងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានារបស់វៀត ណាមជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខរបស់ជប៉ុន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម