ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសជួរមុខរបស់ជប៉ុន

 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចសន្ទនា (រូបថត៖ chinhphu.vn)
 

 នៅ​កិច្ចសន្ទនានេះ បណ្ដាវិនិយោគិនជប៉ុន ដែលក្នុងនោះមាន Toyota Canon Yusen Logistic និង JXTG បាន​វាយ​តម្លៃខ្ពសស់ចំពោះការដែលរដ្ឋា ភិបាលវៀតណាមបានរៀបចំក៏ដូចជាបញ្ជាណែនាំអោយបណ្ដាក្រសួង ស្ថាប័ន ​និងតំបន់ក្នុងប្រទេស រៀបចំកិច្ចសន្ទនា យ៉ាងញឹបញាប់ជាមួយសហគ្រាស បរទេស ដែលក្នុង​នោះមាន​សហគ្រាស​ជប៉ុន​។
 
ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩​ នៅរាជធានីតូក្យូ នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញ​ជួប​សន្ទនា​ជាមួយ​ថ្នាក់​ដឹក​នាំ​នៃ​សហគ្រាស​ជួរ​មុខ​នានារបស់ជប៉ុនលើ វិស័យហិរញ្ញវត្ថុ ថាមពល សំណង់ ឧស្សាហកម្មផលិតម៉ាស៊ីន logistic និងបច្ចេក វិទ្យាខ្ពស់​ជាដើម។
 
អញ្ជើញ​ថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់​ធ្ងន់​ថា​៖​“វៀ​ត​ណាម​និង​ជប៉ុន​សុទ្ធតែ​ជាសមាជិក​នៃកិច្ចព្រមព្រៀងគ្រប់ជ្រុង ជ្រោយនិងជឿនលឿនសម្រាប់ភា​ពជាដៃគូអន្តរប៉ាស៊ីហ្វិក ​(CPTPP) ​ហើយ វៀត ណាមនិងសហភាពអឺរ៉ុបទើបនឹងបានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ (EVFTA)​ និងកិច្ចព្រមព្រៀងគាំ​ពារវិនិយោគ (IPA)។ ក្រៅពីនោះ ​វៀត ណាមកំពុង​ជំរុញការ​ចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុ​ងតំបន់ (RCEP) ក្នុងឆ្នាំនេះផងដែ​រ។ នេះគឺជា​ឱកាសរបស់ជប៉ុន ដើម្បីលើក​ទឹកចិត្តការបណ្ដាក់ទុន​ FDI ដោយគុណ​ភាព​ខ្ពស់​របស់​ជប៉ុន​ចូល​មក​វៀត​ណាម​”​។
 
នៅកិច្ច​សន្ទនានេះ បណ្ដាវិនិយោគិនជប៉ុន ដែលក្នុងនោះមាន Toyota Canon Yusen Logistic និង JXTG បានវាយ​តម្លៃខ្ពសស់ចំពោះការដែលរដ្ឋា ភិបាលវៀតណាមបានរៀបចំក៏ដូចជាបញ្ជាណែនាំអោយបណ្ដាក្រសួង ស្ថាប័ន និង​តំបន់ក្នុងប្រទេស រៀបចំកិច្ចសន្ទនាយ៉ាងញឹបញាប់ជាមួយ សហគ្រាស បរទេស ដែលក្នុង​នោះមាន​សហគ្រាស​ជប៉ុន​។ វិនិយោគិនជប៉ុនបានលើកឡើង នូវបញ្ហាមួយចំនួនលើវិស័យឧស្សាហកម្មឧបត្ថម្ភ អភិវឌ្ឍន៍​ថាម​​ពល​អគ្គីសនី ការ ពារបរិស្ថាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនិងការតភ្ជាប់ចរាចរណ៍ បញ្ហា ពន្ធ គយ និង​ធ្វើភាគហ៊ុនភាវូបនីយកម្មនូវសហគ្រាសរដ្ឋជាដើម។
 
មុននោះ ​នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញ​ទទួល​ជួប​ជាមួយ​អគ្គនាយក​ធនា​គារ​ MUFG លោក Kanetsugu Mike ដែលជាធនាគារមួយក្នុងចំណោមធនាគារធំបំផុតនៃប្រទេសជប៉ុន។ លោក​ នាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការដែលធនាគារ MUFG បានសហការ ជាមួយ​ក្រសួង​ផែន​ការ​និង​វិនិយោគ​វៀតណាមនិងធនាគារ Vietinbank រៀបចំកិច្ច សន្ទនារវាងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រ​សួងស្ថាប័ននានារបស់វៀត ណាមជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខរបស់ជប៉ុន៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top