• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌកិច្ចប្រជុំ G20


 នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (ខាងស្ដាំ) អញ្ជើញទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN)
 

 នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅមជ្ឈមណ្ឌលសន្និសីទ Intex នៃទីក្រុង Osaka ប្រទេសជប៉ុន នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc បានអញ្ជើញ ចាប់ផ្ដើមចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌកិច្ចប្រជុំ G20។ 
 
នាព្រឹក​ថ្ងៃដដែល នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអញ្ជើញទទួលបដិសណ្ឋារកិច្ចជាផ្លូវ ការជាមួយ​នាយក​រដ្ឋមន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc រួមជាមួយ ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃប្រទេសសមាជិក G20 និងប្រទេសភ្ញៀវនានា ក៏ដូចជា ថ្នាក់ដឹកនាំនៃអង្គការពហុភាគីសកលសំខាន់ៗផងដែរ។
 ​
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំ G20 អញ្ជើញ​ចូល​រួម​សម័យពិភាក្សាឯកទេសស្ដីពីសេដ្ឋកិច្ច ឌីជីថលក្រោមអធិបតីភាពរបស់នាយ​ករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះ។
 
នៅសម័យប្រជុំ​ជាផ្លូវការដើមដំបូងនៃកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc រួមជាមួយថ្នាក់​ដឹក​នាំ ​G20 បានពិភាក្សាអំពីស្ថានភាព យថាទស្សន៍សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគទូទាំងពិភពលោក។
 
អញ្ជើញ​ថ្លែងនៅសម័យប្រជុំស្ដីពីការច្នៃប្រឌិតនារសៀលថ្ងៃដដែល នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន​ជម្រាបថា វៀតណាមបានកំណត់ថា សេដ្ឋកិច្ចឌីជីថលជាកម្លាំង​ចលករ​សំខាន់​មួយ​ចំពោះកំណើន​សេដ្ឋកិច្ច​ជាតិ​ ហើយ នឹងចេញផ្សាយយុទ្ធសាស្ត្រផ្ទេរប្រគល់ឌីជីថលជា​តិនាចុងឆ្នាំ២០១៩។ លោកបា​ន បន្តថា វៀតណាមនិង​ប្រទេសអា​ស៊ាននានា​ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្ត​ការ ជាមួយប្រទេស G​20 សំដៅ​គាំទ្រការ​ច្នៃប្រឌិ​ត​ ទាញយកផ​លប្រយោជន៍នៃសេដ្ឋ កិច្ចឌីជីថល ប៉ុន្តែ​នៅធានា​ការគោរព​ច្បាប់​អន្តរជាតិ​ក៏ដូច​ជាច្បាប់​នៃ​ប្រទេសខ្លួន ផងដែរ​។ លោក Nguyen Xuan Phuc បានលើកឡើងនូវគំនិត​ផ្ដួចផ្ដើម​ ស្ដីពីការ បង្កើត​បណ្ដាញ​សកលមួយដែលតភ្ជាប់មជ្ឈមណ្ឌលច្នៃប្រ​ឌិតនានា ដែលក្នុងនោះ មានមជ្ឈមណ្ឌលស្រាវជ្រាវ អ​ភិវឌ្ឍន៍​បញ្ញាសិប្ប​និម្មិត​ ដើម្បីជំរុញការចែករំលែក ចំណេះដឹង បច្ចេកវិទ្យាថ្មី ជួ​យឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍ​ន៍ ធានា​ថាមិន បំភ្លេចនរណាម្នាក់ទេ ព្រមទាំងជំរុញ​សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចី​រភាព ក្នុង​សម័យ​កាល​ឌីជីថល​ផងដែរ។
 
នាយប់ថ្ងៃដ​ដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំពិភពលោកដទៃទៀត បានអញ្ជើញ​ចូលរួម​ពិធីលៀងសាយភាជន៍ ជាផ្លូវការក្រោមអធិបតីភាពរបស់នាយករដ្ឋ​មន្រ្តីជប៉ុន លោក Shinzo Abe៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top