• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយសមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមវៀតណាម

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលនឹងមានយន្តការដ៏ងាយស្រួលថែមទៀតសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដែលកំពុងស្រូបយក៩០%នៃបរិមាណសហគ្រាសសរុបនៅវៀតណាម។


ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២៦ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបជាមួយគណៈប្រតិភូនៃសមាគមន៍ សហគ្រាសខ្នាតតូចនិងមធ្យមវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលនឹងមានយន្តការ​ដ៏ងាយស្រួលថែមទៀតសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដែលកំពុងស្រូបយក៩០%នៃបរិមាណសហគ្រាស​សរុបនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជំនួបនេះមិនត្រឹមតែដើម្បីលើកទឹកចិត្តតំណាងសហគ្រាសនានាប៉ុណ្ណោះទេ ថែមទាំងដើម្បីដោះស្រាយការលំបាក ការជំពាក់ជំពិន ហើយផ្ទៀងស្ដាប់សំណើរបស់សហគ្រាសខ្នាតតូចនិងមធ្យម តាមនោះរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ ទៀតផង។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានគោលបំណងថា សហគ្រាសខ្នាតតូចនិងមធ្យម បន្តធ្វើសកម្មភាព​ប្រកបដោយប្រសិទ្ធភាព ចីរភាព ឆ្ពោះទៅរកគោលដៅមានបរិមាណសហគ្រាសចំនួន ១ លានអង្គភាពនាឆ្នាំ២០២០ ព្រមទាំងជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា រួមដំណើរជាមួយរដ្ឋាភិបាលក្នុងបុព្វហេតុកែទម្រង់អោយបានខ្លាំងក្លានូវបរិយាកាសវិនិយោគអាជីវកម្មនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

កាលពីថ្ងៃទី ២៤ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិ (២/៩/១៩៤៥ - ២/៩/២០២៦)។ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានចូលរួមព្រឹត្តិការណ៍នេះ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី និងបានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង។

Top