• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ វៀតណាមនិងរុស្ស៊ី ត្រូវការបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យប្រេងឧស្ម័ន

នាថ្ងៃទី២៤ខែធ្នូ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋ មន្រ្តីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev។

នាយករដ្ឋមន្រ្តីទាំងពីររូបបាន វាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្មដើម្បីលុបចោលរបាំងពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺសម្រាប់មុខទំនិញកសិផល ជលផល តាមនោះរួមចំណែកពង្រីកដ៏អតិបរមានូវប្រៀបខ្លាំងនៃកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប។

ទាក់ទិនដល់កិច្ចសហប្រតិបតិ្តការប្រេងឧស្ម័ន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសប្រេងឧស្ម័ននៃប្រទេសទាំងពីរបើកទូលាយកិច្ចសហប្រតិបតិ្តការ រួមទាំងការរុករកនិងធ្វើអាជីវកម្ម ក៏ដូចជាវិស័យថ្មីៗ ដូចជាអគ្គីសនីកំដៅ ឧស្ម័នរាវ និងឥន្ធនៈម៉ាស៊ីនជាដើម។ ចំណែកឯខ្លួនវិញ លោកនាយករដ្ឋមន្រ្តី Dmitry Medvedev បានអះអាងថា រុស្ស៊ីជានិច្ចកាលគាំទ្រ សហគ្រាសប្រេងឧស្ម័នរុស្ស៊ីចូលរួមគម្រោងនានានៅវៀតណាម។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានផ្លាស់ប្ដូរវិធានការទៅវិញទៅមកសំដៅជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ ក្នុងនោះមានមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top