• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំបក្ស អតីតថ្នាក់ដឹកនាំស្ថាប័នមជ្ឈឹមបក្សភាគកណ្ដាលប្រទេសវៀតណាម


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

លោក​នាយករដ្ឋមន្រ្តីបានបន្ថែមថានាបច្ចុប្បន្ននេះ  កំរិតប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៣០០០ ដុល្លារ​អាមេរិក គឺត្រឹមតែជាលទ្ធផលជាវិជ្ជមាននៃជំហានដំបូងតែប៉ុណ្ណោះ។

ក្នុង​ឱកាសអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២០ នោះ នាថ្ងៃទី ១២ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំបក្ស អតីត​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​មជ្ឈឹម​បក្សភាគ​កណ្ដាល​ប្រទេសវៀតណាម។
 
អញ្ជើញថ្លែងនៅ​ទីនេះ លោក Nguyen Xuan Phuc បានជំរាបជូន​អំពីលទ្ធផល​ជាវិជ្ជមានលើ​គ្រប់​ជ្រុង​ជ្រោយ​របស់​ប្រទេស​ជាតិ​ក្នុងឆ្នាំ២០១៨ ដោយជួយពង្រឹងជំនឿចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស។ នាពេល​ខាង​មុខ ក្នុងបរិបទ ដែលអន្តរជាតិ និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ លោកនាយក​រដ្ឋ​មន្រ្តី​បាន​ឲ្យដឹង​ថា ការទទួលខុសត្រូវរបស់បក្សនិងរដ្ឋ គឺត្រូវនាំប្រទេស​ជាតិឱ្យមាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង​មាំមួន​នាឆ្នាំ​ ២​០៤៥។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថានាបច្ចុប្បន្ននេះ  កំ​រិតប្រាក់ចំណូល​ជាមធ្យម​សម្រាប់​មនុស្ស​ម្នាក់​គឺ ៣០០០ ដុល្លារអាមេរិក គឺត្រឹមតែជាលទ្ធផលជាវិជ្ជមាននៃជំហានដំបូងតែប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​ រាល់ការសាកល្បងធំៗ ដែលចាំបាច់ត្រូវដោះស្រាយគឺ នាំប្រទេសជាតិអភិវឌ្ឍន៍ ដោយ​មិន​ធ្លាក់​ចូល​អន្ទាក់​ចំណូលមធ្យម។ បន្តធានាបាននូវតុល្យភាពសេដ្ឋកិច្ច ដែលក្នុងនោះបន្ត​វិនិយោគ​អភិវឌ្ឍន៍​ថាមពល​ជាតិ​ ក៏ដូ​ច​ជាបន្តកសាងប្រទេសជាតិយ៉ាងខ្លាំងមាំមួននាឆ្នាំ ២០៤៥ ​ខាងមុខ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top