• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អញ្ជើញ ចុះសួរសុខទុក្ខនិងជូនអំណោយដល់ អ្នកជំងឺកុមារ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា និងខែធ្វើសកម្មភាពសម្រាប់កុមារ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគលអំណោយដល់កុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារមជ្ឈិម ។
  នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អញ្ជើញ ចុះសួរសុខទុក្ខ និងជូនអំណោយដល់ អ្នកជំងឺកុមារ នៅមន្ទីរពេទ្យកុមារមជ្ឈិម (រូបថត៖ Duong Giang/ TTXVN)  

អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានលើកច្បាស់ថា ការគ្រប់គ្រងជំងឺកូវីដ-១៩ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងនៃប្រទេសទាំងមូល រួមទាំងក្រុមគ្រូពេទ្យនៅទូទាំងប្រទេសផងដែរ។ នៅពេលដែលជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងរួចរាល់ គួរតែយកចិត្តទុកដាក់បន្ថែមទៀតលើកុមារ ជាពិសេសគឺការពិនិត្យ ព្យាបាល និងថែទាំសុខភាពសម្រាប់កុមារ។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា មន្ទីរពេទ្យនឹងបន្តលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ពេទ្យ រក្សាចំណងសាមគ្គីភាពនិងឯកភាព នាំឲ្យមន្ទីរពេទ្យបន្តអភិវឌ្ឍតាមតម្រូវការរបស់មន្ទីរពេទ្យខ្សែខាងលើ ដែលជាមន្ទីរពេទ្យគំរូ ដើម្បីរួមចំណែកក្នុងការថែទាំសុខភាពកុមារឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top