• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ៖ ឋានៈ ឬទ្ធានុភាព និងបញ្ញាវៀតណាមបានបង្ហាញនៅក្នុងឆ្នាំអាស៊ាន ២០២០

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (រូបថត៖ VGP)
 

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបនៃគណៈកម្មាធិការជាតិទទួលបន្ទុកអាស៊ានឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ ឆ្នាំ ២០២០ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែ “ នាវាអាស៊ាន ២០២០” ដែលដឹកនាំដោយវៀតណាមបានជំនះពុះពារលើរាល់ការលំបាកសាកល្បង។ ឋានៈ ឬទ្ធានុភាព និងបញ្ញាវៀតណាមបានបង្ហាញនៅក្នុងឆ្នាំអាស៊ាន ២០២០។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “ជាមួយនឹងឆន្ទៈមោះមុត ការប្តេជ្ញាចិត្តខ្ពស់ ការធ្វើសកម្មភាពយ៉ាងខ្លាំងក្លារបស់សហគមន៍អាស៊ានទាំងមូល កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ដៃគូនានាក្រោមការដឹកនាំរបស់ប្រទេសប្រធានអាស៊ានវៀតណាមនោះ នាបច្ចុប្បន្ននេះយើងពិតជាមានមោទនភាពប្រកាសថា ឆ្នាំប្រធានអាស៊ាន ២០២០ គឺទទួលបានជោគជ័យយ៉ាងបរិបូរណ៍ និងជាក់ស្ដែង។ នេះគឺជាជោគជ័យអំពីគុណភាពនៃខ្លឹមសារ ដោយមានឯកសារជាច្រើនត្រូវបានអនុម័ត ហើយគំនិតផ្ដូចផ្ដើមជាច្រើនរបស់វៀតណាមបានក្លាយទៅជាទ្រព្យសម្បត្តិរួមរបស់អាស៊ាន។ ទី ២ គឺ ជោគជ័យក្នុងការធានាសន្តិសុខ សុវត្ថិភាព និងការយកចិត្តទុកដាក់ចំពោះវិស័យពិធីការ។ ទីបីគឺ ជោគជ័យក្នុងការផ្សព្វផ្សាយរូបភាពនៃសហគមន៍អាស៊ាន និងវៀតណាមប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ” ។

ក្នុងឆ្នាំ ២០២០ តួនាទី កិត្យានុភាពអន្តរជាតិរបស់វៀតណាមនិងអាស៊ានកាន់តែត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយជា សក្ខីភាពបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការចំពោះឱកាស នៃការសាកល្បង។ ជាថ្មីម្តងទៀត សញ្ញាសម្គាល់របស់វៀតណាមត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ក្នុងដំណាក់កាលជាង ៥០ ឆ្នាំ នៃការអភិវឌ្ឍន៍របស់អាស៊ាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top