• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែត

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែត លោក Pereric Hogberg  (រូបថត៖ TTXVN)

 លោកនាយករដ្ឋមន្រ្តីចង់អោយប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ដើម្បី​ធ្វើជា​មូល​ដ្ឋាន​គ្រឹះដ៏សំខាន់​មួយសម្រាប់ជំរុញទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀ​ត។
 
នា​រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan​ Phuc ​បាន​អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Pereric Hogberg ក្នុង​ឱកាស​មកជម្រាប​លាបញ្ចប់បេសកម្មការទូតនៅវៀតណាម។
 
នៅក្នុង​ជំនួប​នេះ ឯកអគ្គរដ្ឋទូតស៊ុយអែតបានលើកឡើងថា រលកនៃសហគ្រាស ស៊ុយអែត​ដែល​ចាប់​អារម្មណ៍​លើវៀត​ណាមគឺច្បាស់ណាស់ហើយ ហើយសហគ្រាសទាំងអស់នេះចង់វិនិយោគ​នៅវៀត​ណាម​លើ​វិស័យ​ជាច្រើន​ដែរ​។ ​ស៊ុយអែតក៏ទទួលស្គាល់ថា អាជីវកម្មវៀតណាមកាន់តែច្រើនឡើង​ៗ ដែលចាប់​អារម្មណ៍​ទៅលើ​ទីផ្សារ​ស៊ុយ​អែត​។
​ 
ក្នុង​ជំនួបនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើអោយភាគីទាំងពីរ ជំរុញថែមទៀត កិច្ច​សហប្រតិ​បត្តិការ​ក្នុង​វិស័យពាណិជ្ជកម្មនិងការវិនិយោគ ជាពិសេសក្នុងការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតែម្តង។ ដោយមាន​មូលដ្ឋាន​គ្រឹះនៃទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើ​រ រវាងប្រទេសទាំងពីរ នា​យករដ្ឋ​មន្រ្តីចង់​អោយ​ប្រទេស​ទាំងពីរ​ជំរុញការផ្លាស់ប្តូររវាង​ប្រ​ជាជនជាមួយប្រ​ជាជន ដើម្បីធ្វើ​ជាជាមូលដ្ឋាន​គ្រឹះដ៏សំខាន់​សម្រាប់​ជំរុញ​​ទំនាក់ទំនងក្នុង​វិស័យផ្សេងៗទៀត៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top