• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh
 

នាយប់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២០ នៅខេត្ត Bac Ninh នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​ធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃខេត្ត Bac Ninh ។
 
ស្តីពីទិស​ដៅអភិវឌ្ឍន៍ នាពេលខាងមុខ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ គោល​ដៅ​កំណើននាពេលខាងមុខត្រូវតែជា គោលដៅកំណើនបរិយា ប័ន្ន និងមានភាពសុ​ខ​ដុម​ដោយ​ផ្អែក​សសរ​ស្តម្ភ​ចំនួន ៣ គឺសេដ្ឋកិច្ច - សង្គម - បរិស្ថាន។ យ៉ាងណាមិញ ខេត្ត Bac Ninh ត្រូវផ្តោតការយកចិត្តទុកដាក់ ក្នុង​ការធ្វើពិពិធកម្មសេដ្ឋកិច្ច ធ្វើពិពិធកម្មឧស្សាហកម្មសំខាន់ៗ ដោយ​ចៀស​វាង​កា​រ​ប្រមូល​ផ្តុំ​ឧស្សាហ​កម្ម​ច្រើន​ក្នុង​វិស័យតែមួយ ឬអង្គភាពអាជីវកម្មតែមួយ។ ស្ដីពីការអភិវឌ្ឍន៍ឧស្សាហកម្មអេឡិចត្រូនិកនៅខេត្ត Bac Ninh​ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើការកត់សម្គាល់ថា៖ “ខេត្ត Bac Ninh ត្រូ​វយក​ក្រុមហ៊ុ​ន Samsung ធ្វើជាកត្តាស្នូលក្នុង​ការអភិវឌ្ឍន៍​ចង្កោមឧស្សាហកម្ម​អេឡិចត្រូនិក​ដោយផ្សាភ្ជាប់​ជាមួយខេត្ត​ជិតខាងក៏ដូច ជាតំបន់រដ្ឋធានីផងដែរ។ មានតែការអភិវឌ្ឍចង្កោមឧស្សាហកម្មទេ ដែលនឹង​ធ្វើឱ្យ​ការ​ចូលរួមចំណែករបស់ Samsung កាន់តែរីកសាយភាយថែមទៀតនូវតម្លៃបន្ថែមហើយជាពិសេស កាត់បន្ថយ​ ហានិភ័យ ពោលគឺមិនត្រូវចាកចេញនៅក្នុងបរិបទនៃការផ្លាស់ប្តូរទីតាំងផលិតកម្មសកល មានលក្ខណៈ​អំណោយផលជាងមុន ដោយសារតែភាពស្វាហាប់ប្រកបដោយអត្ថប្រយោជន៍”។
 
លោកនាយក​រដ្ឋមន្រ្តីក៏បានលើកឡើងថា ខេត្ត Bac Ninh ត្រូវការលើកទឹកចិត្តការច្នៃប្រឌិត ការចាប់​ផ្តើម​អាជីវកម្ម​និង​កែលំអបរិយាកាសអាជីវកម្ម។ ជាមួយគ្នានេះ លើកទឹកចិត្តឱ្យមានការវិនិយោគផ្នែកវិទ្យា សាស្ត្រនិងបច្ចេក​វិទ្យា និងអភិរក្សមូលដ្ឋានគ្រឹះវប្បធម៌ Kinh Bac-Bac Ninh​ ផង​ដែរ៕​

 

តា​​​​​​ម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top