នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទអនឡាញ់លើទូទាំងប្រទេសស្ដីពីដំណោះស្រាយការពារកុមារ ដោយមានការចូលរួមរបស់តំណាងជាង ១៨ ពាន់នាក់នៅថ្នាក់ភូមិស្រុកប្រមាណ៦៧៥កន្លែង។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទ
ថ្លែងមតិនៅសន្និសីទ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា វៀតណាមត្រូវការលើកស្ទួយការយល់ដឹងអំពីកិច្ចការពារកុមារដែលដំបូងបង្អស់គឺស្ថាប័នមានសមត្ថកិច្ចទាំង ១៧ អនុវត្តន៍ភារកិច្ចនេះ។
រួមជាមួយគ្នានោះគឺការដាក់ចេញវិធានការការពារកុមារពីការរំលោភបំពានឲ្យបានល្អជាង នាបប្រសិទ្ធភាពជាងនិងទាន់ពេលវេលាជាងមុន។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងយ៉ាងច្បាស់ថា វៀតណាមមានប្រព័ន្ធ ច្បាប់និងរចនាសម្ព័ន្ធគ្រប់គ្រងគ្រប់គ្រាន់ ដើម្បីការពារ ថែទាំនិងអប់រំកុមារ ប៉ុន្តែកិច្ចការរពារកុមារនៅតំបន់ជាច្រើន មិនទាន់ទទួលបានការយកចិត្តទុកដាក់ យ៉ាងសក្តិសមនៅឡើយ។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីបានចេញការបញ្ជាណែនាំថា ត្រូវចាត់ទុកការងារការពារកុមារគឺជាការងារប្រចាំថ្ងៃរបស់គ្រួសារនីមួយៗ តំបន់នីមួយៗ និងក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់។
“កុមារដែលត្រូវបានថែទាំនឹងចេះថែទាំអ្នកផ្សេង។ កុមារដែលត្រូវបានបង្រៀនភាពត្រឹមត្រូវនឹងចេះរស់នៅដោយស្មោះត្រង់។ កុមារដែលត្រូវបានកោតសរសើរនឹងចេះគោរពអ្នកផ្សេង។ កុមារដែលត្រូវបានលើកទឹកចិត្តនឹងជឿជាក់ទៅលើខ្លួនឯង។ កុមារដែលត្រូវបានរស់នៅក្នុងសុភមង្គលនឹងចេះគោរពសេចក្ដីស្រឡាញ់។
ដោយហេតុនេះ ការយកចិត្តទុកដាក់ ថែទាំ ការពារ បង្កើត បរិយាកាសរស់នៅឲ្យបានល្អនិងស្អាតស្អំសំរាប់កុមារនោះ គឺជាភារកិច្ចយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលយូរអង្វែង”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម