• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយអភិបាលតំបន់ Yangon

នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអភិបាលតំបន់ Yangon នៃប្រទេសមីយ៉ាន់ម៉ា លោក U Phyo Min Thein ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយអភិបាលតំបន់ Yangon

អញ្ជើញថ្លែងក្នុងជំនួបជាមួយអភិបាលតំបន់ Yangon នៃប្រទេសមីយ៉ាន់ម៉ាលោក U Phyo Min Thein នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលតំបន់ Yangon ដែលបានបង្កលក្ខណៈងាយស្រួល សម្រាប់ សហគ្រាសវៀតណាមធ្វើអាជីវកម្ម ព្រមទាំងស្នើអោយលោកអភិបាលតំបន់ Yangon  បន្តផ្តោតការយកចិត្តទុកដាក់ ក្នុងការជួយឧបត្ថម្ភសហគមន៍វៀតណាមនៅតំបន់ Yangon ផងដែរ។

អញ្ជើញជាការឆ្លើយតប អភិបាលតំបន់ Yangon លោក U Phyo Min Thein បានសន្យាថា នឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អាជីវកម្មវៀតណាមធ្វើការវិនិយោគ។ លោករូបនេះក៏បានស្នើអោយរដ្ឋាភិបាលវៀតណាម បង្កើត​លក្ខខណ្ឌសម្រាប់ទីក្រុងធំៗ របស់វៀតណាមដើម្បីធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយទីក្រុង Yangon ជាពិសេសក្នុងវិស័យទេសចរណ៍ វប្បធម៌ ការតភ្ជាប់ពាណិជ្ជកម្មនិងវិនិយោគ។ ទន្ទឹមជាមួយគ្នានេះ លោកនឹងធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំទីក្រុង Yangon ដើម្បីជំនះពុះពារលើការលំបាកនិងចូលរួមចំណែកក្នុងការនាំមកនូវទំនាក់ទំនងអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top