• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមសំណូមពរឲ្យដាក់ដាច់ដោយឡែកអ្នកមកកាន់វៀតណាមពីតំបន់មានជំងឺ

នាព្រឹកថ្ងៃទី២៧កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំរបស់ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយគណៈកម្មការជាតិទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា រដ្ឋាភិបាលបានធ្វើអ្វីៗគ្រប់បែបយ៉ាងលើស្មារតីខ្ពស់បំផុតដើម្បីការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ នាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យដាក់ដាច់ដោយឡែកយ៉ាងប្ដូរផ្ដាច់អ្នកមកកាន់វៀតណាមពីតំបន់មានជំងឺ។ លោកអញ្ជើញមានប្រសាសន៍ថា៖

“ស្ថានភាពនៃជំងឺ Covid-19 កំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ដែលជំងឺកំពុងឆ្លងរាលដាលនៅប្រទេសមួយចំនួន ប៉ុន្តែយើងមានជំនឿជឿជាក់ថា ស្ថានភាពនឹងត្រូវបានគ្រប់គ្រងជាស្ថានពរ ហើយកាន់តែប្រសើរឡើងក្នុងត្រីមាសទី២នាពេលខាងមុខ។ ចាប់ពីពេលនេះតទៅ បណ្ដាក្រសួង ស្ថាប័ននិងខេត្តក្រុង ក្រៅពីការប្រយុទ្ធប្រឆាំងនឹង Covid-19 យ៉ាងប្ដូរផ្ដាច់នោះ គឺត្រូវមានការត្រិះរិះអំពីគោលនយោបាយនិងសកម្មភាពដើម្បីឆ្ពោះទៅ រកភាពជោគជ័យផ្នែកសេដ្ឋកិច្ច ស្ថិរភាពសង្គមក្នុងឆ្នាំ២០២០ សម្រេចឲ្យបានគោលដៅដែលបក្ស រដ្ឋនិងប្រជាជនបានប្រគល់ជូន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top