កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងផ្ទៀងស្តាប់មូលដ្ឋានដាក់ចេញនូវអនុសាសន៍និងដំណោះស្រាយ។
![]() |
លោកនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ |
នាព្រឹកថ្ងៃទី ២៩ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំអនឡាញនៃ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយទីក្រុងធំៗ ចំនួន ៥ រួមមាន ទីក្រុងហាណូយ, ទីក្រុងហូជីមិញ, ទីក្រុង Da Nang, Can Tho និងទីក្រុង Hai Phong។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងផ្ទៀងស្តាប់មូលដ្ឋានដាក់ចេញនូវអនុសាសន៍និងដំណោះស្រាយ។
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ទីក្រុងទាំង ៥ នេះសុទ្ធតែជាទីក្រុងធំៗដែលមានប្រជាជនច្រើន ដង់ស៊ីតេខ្ពស់និងទំនាក់ទំនងជាសមូហភាពក៏ច្រើនដែរ។ ហេតុដូច្នេះ ហានិភ័យនៃការឆ្លងគឺខ្ពស់ណាស់។ លោកនាយករដ្ឋមន្រ្តីបានសម្តែងនូវបំណងចង់ស្តាប់មូលដ្ឋានរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន ដើម្បីពិនិត្យមើលស្ថានភាពក៏ដូចជាការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ជាពិសេសវិធានការថ្មីនិងវិធានការជាក់លាក់បន្ថែមទៀត។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវិស័យសុខាភិបាលនិងមូលដ្ឋាន ដែលបានផ្តោតការយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺជាពិសេសករណីធ្ងន់ធ្ងរ ហើយមិនមានអ្នកណាម្នាក់ស្លាប់ឡើយ។
នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីក៏បានស្តាប់របាយការណ៍ពីតំបន់កំពុងនៅដាច់ដោយឡែក តាមរយៈអ៊ិនធឺរណែត។ រាយការណ៍អំពីស្ថានភាពនៅតំបន់ដាច់ដោយឡែក Phap Van – Tu Hiep ខ័ណ្ឌ Hoang Mai នៃទីក្រុងហាណូយ លោកវរសេនីយ៍ទោ Thanh Hai មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខ័ណ្ឌ Hoang Mai បាននិយាយថា រហូតមកដល់ពេលនេះតំបន់ដាច់ដោយឡែកមួយនេះ បានទទួលពលរដ្ឋចំនួន ១,៨៧៦ នាក់ ក្នុងនោះមានជនបរទេសចំនួន ៨៣ នាក់។
ក្នុងពេលជាមួយគ្នានេះ លោកវរសេនីយ៍ឯក Le Khac Hung អនុប្រធានសេនាធិការនៃបញ្ជាការដ្ឋានយោធាក្រុង Da Nang បានឲ្យដឹងថា កម្លាំងមានសមត្ថកិច្ចបានបំពេញយ៉ាងល្អការងារផ្សព្វផ្សាយ ដូច្នេះប្រជាពលរដ្ឋមានការនឹងនរចិត្តនិងគោរពតាមបទប្បញ្ញត្តិនៅតំបន់ដាច់ដោយឡែក នៃទីក្រុង Da Nang ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម