អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានភ្នំពេញ មុនពេលជើងហោះហើររបស់សម្តេចតេជោបានចេញដំណើរ លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារជាមួយសមភាគីលោក Sonexay Sipandone ផងដែរ។ នាយករដ្ឋមន្រ្តីទាំងពីរនឹងពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យរួមមាន៖ សន្តិសុខ នយោបាយ សេដ្ឋកិច្ច សង្គម។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ អំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ បន្ទាប់ពីជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរនឹងចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេល៥ឆ្នាំ សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង រវាងកម្ពុជា-ឡាវ ដំណាក់កាល ២០២៣-២០២៧ សន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំងពីរ៕