ព័ត៌មាន
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមកម្មវិធីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣
នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមកម្មវិធីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣។
តាមរបៀបវារៈ នារសៀលថ្ងៃទី៤មេសា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្ត្រីឡាវ លោក Thonglun Sisoulith។
នាព្រឹកថ្ងៃទី៥ ខែមេសា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមពិធីប្រារព្ធកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣និងអញ្ជើញចូលរួមពិធីជួនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចំពោះអណិកជនវៀតណាម នៅកម្ពុជា ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម