• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ នាំទំហំពាណិជ្ជកម្មវៀតណាម-ហុងគ្រីឡើងដល់ ២ពាន់លានដុល្លាក្នុងពេលឆាប់ៗនេះ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យរដ្ឋសភាហុងគ្រីបន្តគាំទ្រសភានៃប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលនៅ សេសសល់ ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA)។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo (រូបថត៖ Lai Hoa/VOV)

នារសៀលថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងក្នុងពិធីទទួលលោកប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែតុលា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើថា ប្រទេសទាំងពីរបង្កើនទំនុកចិត្តផ្នែកនយោបាយ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគ ហើយឆាប់នាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ប្រមាណ ២ ពាន់លានដុល្លារ នាពេលខាងមុខ; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ជាពិសេសលើវិស័យដែលហុងគ្រីមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យរដ្ឋសភាហុងគ្រីបន្តគាំទ្រសភានៃប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់ ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ វៀតណាម - EU (EVIPA)។

ប្រធានរដ្ឋសភាហុងគ្រីលោក Kover Laszlo បានបញ្ជាក់ថា ហុងគ្រីតែងតែត្រៀមខ្លួនជាស្រេច និងផ្តល់អនុសាសន៍ដើម្បីជំរុញបណ្តាប្រទេសសហភាពអឺរ៉ុបដែលនៅសេសសល់ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់បណ្តាប្រទេសសហភាពអឺរ៉ុប; អះអាងថា រដ្ឋសភាហុងគ្រីគាំទ្រជាឯកច្ឆ័ន្ទចំពោះការពង្រឹងនិងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល ការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ គាំទ្ររដ្ឋាភិបាលទាំងពីរជំរុញទំនាក់ទំនងលើគ្រប់វិស័យ៕ 

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top