• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Vinphavanh

បន្តសកម្មភាពក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា នាថ្ងៃនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh។
  នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh ទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh (រូបថត៖ Vu Khuyen/VOV)  

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថា នឹងបន្តការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការអភិរក្ស ពូនជ្រុំ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត ណាម និងឡាវឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។ ក្នុងបរិបទបច្ចុប្បន្ន ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលទាំងពីរបានឯកភាព បន្តសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់  លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ អនុវត្តសម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ និងពិធីបិទឆ្នាំសាមគ្គីភាពនិងមិត្តភាពវៀតណាម - ឡាវ ឆ្នាំ ២០២២; ចូលរួមចំណែកក្នុងការជួយប្រទេសនីមួយៗកសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពម្ចាស់ការ សមាហរណកម្មអន្តរជាតិសកម្ម  ដែលមានលក្ខណៈទូលំទូលាយ សំខាន់ និងមានប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top