• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីសម្ពោធគម្រោងដឹកជញ្ជូនសំខាន់ៗចំនួន ៤ នៃវិស័យគមនាគមន៍ដឹកជញ្ជូន

នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចស្ពានទីក្រុង Dien Bien Phu (ខេត្ត Dien Bien) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងចំនួន ៤៖ គម្រោងវិនិយោគ និងបើកទូលាយការសាងសង់ព្រលានយន្តហោះ Dien Bien គម្រោងព្រលានយន្តហោះ Dien Bien, គម្រោងផ្លូវល្បឿនលឿន Tuyen Quang - Phu Tho តភ្ជាប់ជាមួយផ្លូវល្បឿនលឿន Noi Bai - Lao Cai, គម្រោងផ្លូវល្បឿនលឿន My Thuan - Can Tho, គម្រោងស្ពាន My Thuan ២។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ baochinhphu.vn)

ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅដែលថា ដល់ឆ្នាំ ២០៣០ ប្រទេសទាំងមូលនឹងមានផ្លូវល្បឿនលឿនប្រមាណ ៥.០០០ គីឡូម៉ែត្រ។ នាពេលថ្មីៗនេះ បក្សនិងរដ្ឋបានយកចិត្តទុកដាក់និងចំណាយធនធានដ៏ច្រើនតាមទម្រង់នៃការវិនិយោនិងគោលនយោបាយសមស្របដើម្បីប្រមូលផ្តុំសង្គមភាវូបនីយកម្មសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្តាមូលដ្ឋាននានាត្រូវខ្លួនទីពឹងខ្លួន និងជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព   ដោយស្មារតី “ផលប្រយោជន៍រួម ហានិភ័យចែករំលែក” កាត់បន្ថយនីតិវិធីរដ្ឋបាល។

មុននេះផងដែរ នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញអុជធូបនៅវិហារគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅសមរភូមិ Dien Bien Phu; អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលី A១៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top