• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅឃុំ Sa De Phin ស្រុក Sin Ho ខេត្ត Lai Chau

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្ត Lai Chau នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅភូមិឃុំ Sa De Phin ស្រុក Sin Ho។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅឃុំ Sa De Phin ស្រុក Sin Ho ខេត្ត Lai Chau។ រូបថត៖ VGP/Nhat Bac

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា អាជ្ញាធរ និងប្រជាជនឃុំ Sa De Phin បន្តរួមកម្លាំងកាយចិត្ត និងជួយគ្រួសារក្រីក្រ; អនុវត្តន៍ដោយជោគជ័យនូវកម្មវិធីគោលដៅជាតិចំនួន៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ កសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ រៀបចំចលនាប្រឡងប្រណាំងស្នេហាជាតិ លើកទឹកចិត្តគំរូជឿនលឿន ក្រុម និងបុគ្គលឆ្នើម ដើម្បីបង្កើតសន្ទុះប្រឡងប្រណាំងថ្មី។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹម និងជឿជាក់ថា ប្រជាជននឹងលើកកំពស់ទំនៀមទម្លាប់បដិវត្តន៍ អត្តសញ្ញាណវប្បធម៌ជាតិ ស្មារតីសាមគ្គីភាព សេចក្តីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ; ចូលរួមក្នុងការកសាងបរិយាកាសរស់នៅប្រកបដោយភាពស្រស់ស្រាយ និងកាន់តែទំនើបឡើង។ កសាងសហគមន៍រឹងមាំខាងសន្តិសុខ និងសណ្តាប់ធ្នាប់; ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងអំពើអាក្រក់ក្នុងសង្គម; ប្រយ័ត្ននឹងការបំផ្លិចបំផ្លាញដោយកម្លាំងអរិភាព; កាន់តែសាមគ្គី ស្រុះចិត្តគំនិតពីថ្នាក់លើដល់ក្រោម ឯកភាពគ្នារវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន ប្ដេជ្ញាខិតខំកសាងមាតុភូមិកាន់តែរីកចម្រើន សម្បូរបែប ស្រស់ស្អាត និងអារិយ្យធម៌”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top