នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី
លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ
ភាគីទាំងពីរបន្តអនុវត្តន៍ជាក់ស្តែង
និងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក
ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច-ពាណិជ្ជកម្ម
វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការផលិតបន្ទះឈីប semiconductor និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហរដ្ឋអាមេរិកឆាប់បញ្ចប់ដំណើរការពិចារណាលើការទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សារ
របស់ វៀតណាម។
នាយករដ្ឋមន្ត្រីបានស្នើឱ្យសហរដ្ឋអាមេរិកបន្តបើកទីផ្សារ
សម្រាប់ទំនិញវៀតណាមដូចជា វាយនភណ្ឌ កាត់ដេរ ស្បែកជើង ទំនិញអេឡិចត្រូនិក...
និងកំណត់ការប្រឆាំងការបង្រ្កាប ការប្រឆាំងការឧបត្ថម្ភធន និងវិធានការពន្ធផ្សេងៗទៀត
សម្រាប់ការនាំចេញរបស់វៀតណាម។ ជាពិសេសផលិតផលកសិកម្ម និងផលិតផល ឈើ។
ចំណែកឯប្រធានសេដ្ឋវិទូនៃក្រសួងការបរទេសអាមេរិក
លោក Emily Blanchard បានឯកភាពយ៉ាងមុតមាំជាមួយលោកនាយករដ្ឋមន្ត្រីអំពីតម្រូវការ
ក្នុងការបន្តអនុវត្តន៍ជាក់ស្តែង
និងប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោរបស់វៀត ណាមក្នុងកំណើនសេដ្ឋកិច្ច
ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណាក្នុងរយៈពេលកន្លងមក
ដោយជឿជាក់ថា វៀតណាមនឹងបន្តទាក់ទាញការចាប់អារម្មណ៍របស់វិនិយោគិនអាមេរិកជាពុំខាន។
លោកស្រី Emily
Blanchard ក៏បានសម្តែងនូវការត្រៀមរួចជាស្រេច
ផ្លាស់ប្តូរជាមួយវៀតណាមអំពីបទពិសោធន៍គោលនយោបាយសេដ្ឋកិច្ច ក៏ដូចជាមធ្យោបាយសម្របសម្រួល
ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក៕





