• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌា

នារសៀលថ្ងៃទី ៣១ ខែកក្កដា នៅរដ្ឋធានី New Delhi ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស S. Jaishankar បានអះអាងថា រដ្ឋាភិបាលឥណ្ឌាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវកម្លាំងចលករយ៉ាងខ្លាំងដល់ទំនាក់ទំនងវៀតណាម-ឥណ្ឌា នាពេលខាងមុខ; ដោយអះអាងថានឹងខិតខំប្រឹងប្រែងសហការជាមួយក្រសួងការបរទេសវៀតណាម ដើម្បីជំរុញទំនាក់ទំនងវៀតណាម-ឥណ្ឌានាពេលខាងមុខ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar។ រូបថត៖  VNA

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានចូលយុគសម័យថ្មីនៃទំនុកចិត្ត ការយល់ដឹងកាន់តែស៊ីជម្រៅ ប្រសិទ្ធភាពកាន់តែខ្ពស់ បំពេញតាមសេចក្តីប្រាថ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏មានបំណងចង់ពិភាក្សាជាមួយភាគីឥណ្ឌា អំពីកត្តាស្នូលនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ ការជួបប្រាស្រ័យនៅថ្នាក់មូលដ្ឋាន និងការជួបប្រាស្រ័យប្រជាជន; ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដូចជា បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល នវានុវត្តន៍ បន្ទះឈីប semiconductor បញ្ញាសិប្បនិមិត្ត។  នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការបរទេសទាំងពីរយកចិត្តទុកដាក់លើការសម្របសម្រួលជាមួយក្រសួង វិស័យពាក់ព័ន្ធក្នុងការត្រួតពិនិត្យ និងអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់។

ភាគីទាំងពីរក៏បានឯកភាព បន្តកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់និងអន្តរជាតិ ព្រមទាំងបានឯកភាពគាំទ្រគោលជំហររបស់អាស៊ាន នៅសមុទ្រខាងកើត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top