• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធាន នាយកប្រតិបត្តិក្រុមហ៊ុន Marriott Group (សហរដ្ឋអាមេរិក)

នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានទទួលជួបពិភាក្សាការងារជាមួយលោក Anthony Capuano ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Marriott Group។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Anthony Capuano ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Marriott Group (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា៖ វៀតណាមមានគោលការណ៍អភិវឌ្ឍន៍ទេសចរណ៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយចាត់ទុកថា នេះជាវិស័យសេដ្ឋកិច្ចសំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន Marriott Group បន្តពង្រីកការវិនិយោគលើវិស័យទេសចរណ៍ សេវាកម្មសណ្ឋាគារ និងរមណីយដ្ឋាននានា ជាមួយនឹងគម្រោងទ្រង់ទ្រាយធំសមស្របនឹងលក្ខខណ្ឌរបស់វៀតណាម; តភ្ជាប់វិស័យទេសចរណ៍វៀតណាមជាមួយតំបន់ និងអន្តរជាតិ គាំទ្រ និងរួមដំណើរជាមួយវៀតណាមដើម្បីស្តារ និងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ និងដឹកជញ្ជូនតាមផ្លូវអាកាសនាពេលខាងមុខ។

ចំណែកឯលោក Anthony Capuano បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល និងគុណសម្បត្តិរបស់វៀតណាមក្នុងការអភិវឌ្ឍទេសចរណ៍ ដោយសន្យាថា Marriott Group នឹងបន្តពង្រីកការវិនិយោគ និងការអភិវឌ្ឍរយៈពេលវែងនៅវៀតណាម។ ពីសំណាក់ភាគី Marriott ក៏បានលើកឡើងថា ខ្លួននឹងប្រើប្រាស់ធនធានមនុស្សវៀតណាមដែលមានគុណភាពខ្ពស់បន្ថែមទៀតនៅក្នុងប្រព័ន្ធសណ្ឋាគាររបស់ក្រុមហ៊ុន និងអនុវត្តសកម្មភាពសន្តិសុខសង្គមយ៉ាងសកម្មនៅក្នុងប្រទេសវៀតណាម។

សូមគូសបញ្ជាក់ថា នៅវៀតណាម Marriott កំពុងគ្រប់គ្រងសណ្ឋាគារ និងរមណីយដ្ឋានចំនួន ១៦ ស្ថិតក្នុងចំណោមម៉ាកយីហោពិភពលោកចំនួន ៨ ដូចជា JW Marriott, Le Meridien, Sheraton...។ នាពេលខាងមុខ Marriott គ្រោងនឹងពង្រីកសកម្មភាពវិនិយោគធុរកិច្ចនៅក្នុងប្រទេសវៀតណាម ដោយមានបំណងបើកសណ្ឋាគារ និងរមណីយដ្ឋានចំនួន ២០ បន្ថែមទៀត នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Da Nang និងទីក្រុង Phu Quoc៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top