• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចរដ្ឋ Rheind Pfalz


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចរដ្ឋ
Rheind Pfalz សហព័ន្ធអាល្លឺម៉ង់ លោក Volker Wisshing 

នារសៀលថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០១៨ នៅទីស្នាក់ការរដ្ឋា​ភិបាល​ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc​ បានអញ្ជើញ​ទទួលជួប​ជាមួយអភិបាល និងជា​រដ្ឋមន្ត្រីសេដ្ឋកិច្ច រដ្ឋ Rheind Pfalz សហ​ព័ន្ធអា​ល្លឺម៉​ង់ លោក Volker Wisshing ដែល​កំពុងបំ​ពេញ ទស្សនកិច្ចនៅវៀតណា​ម។
 
នៅក្នុង​ជំនួប​នេះ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានអះអា​ងថា វៀត​ណាម​ជានិច្ច​កាលគោរព​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ​ ជាមួយអាល្លឺម៉ង់និ​ងរដ្ឋាភិបាលតែងតែបង្កល​ក្ខណៈ​ងាយ​ស្រួល​សម្រាប់ សហគ្រាស​អាល្លឺម៉ង​ មក​ធ្វើអាជីវកម្ម​ប្រកបដោយ​ជោគជ័យ​នៅវៀត​​ណាម​។ លោកនាយករដ្ឋ​ មន្ត្រីបាន​សម្តែង​គោល​បំណ​ង​ ច​ង់ឲ្យរដ្ឋនានា​របស់អាល្លឺម៉ង់និយាយរួ​ម និ​​ងរដ្ឋ Rheind Pf​alz និយាយដោយឡែក នឹ​ងរួមចំ​ណែកសកម្ម​ក្នុងការ​ជម្រុញ កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ រវាងវៀត​ណាមនិ​ងអាល្លឺម៉ង់​នាពេលខាងមុខ។
​ 
អញ្ជើញតបទៅវិញ រដ្ឋម​ន្ត្រីលោក Volker Wisshing បានឲ្យដឹ​ងថា​​​រ​ដ្ឋ Rheind Pfalz មាន​បំណង ជម្រុញ​ទំនាក់​ទំនង​សហប្រតិបត្តិកា​រ​ជាមួយវៀតណាម ​ហើយសហគ្រាសនានារបស់រ​ដ្ឋនេះ​ ក៏មាន​បំណង​ជម្រុញ​ការ​នាំចេញ​ផលិត​ផល​ប្រពៃណីមួយចំនួន ​ទៅកាន់វៀតណាមដែ​រ។​ នាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc បាន​ស្នើឲ្យភាគីទាំង​ពីរ ជម្រុ​ញយ៉ាងខ្លាំងថែមទៀត ​ទំនាក់ទំនងវិនិយោគនិង​ពាណិជ្ជកម្ម​ រួមចំណែក​នាំតម្លៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគីកើន​ឡើងទ្វេដង​បើប្រៀបនឹង រយៈពេល​បច្ចុប្បន្ន ៕

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
 

វៀតណាមខិតខំសហការជាមួយសហគមន៍អន្តរជាតិដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០

វៀតណាមខិតខំសហការជាមួយសហគមន៍អន្តរជាតិដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៣ និងទី ៤ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក បានបើកកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គណៈកម្មាធិការទី ២) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨។

Top