ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ផ្តល់យោបល់ដើម្បីផលប្រយោជន៍រួម ប្តេជ្ញាប្រឆាំងអំពើពុករលួយ

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ
នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំក្នុងសន្និសីទវាយ តម្លៃការងាររួមផ្សំប្រចាំឆ្នាំ២០១៧ លើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨និងចុះហត្ថ លេខាលើបទបញ្ញត្តិរួមផ្សំការងាររវាងខុទ្ទកាល័យមជ្ឈឹម ខុទ្ទកាល័យប្រធានរដ្ឋ ខុទ្ទកាល័យរដ្ឋសភានិងខុទ្ទកាល័យរដ្ឋាភិបាល។
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋ មន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យខុទ្ទកាល័យទាំង៤ ត្រូវអនុវត្តន៍ល្អមុខងារ ផ្តល់យោបល់ហើយផ្តល់យោបល់គឺដើម្បីផលប្រយោជន៍រួម និងប្តេជ្ញាប្រឆាំង អំពើពុករលួយ។ រំលឹកឡើងវិញនូវលទ្ធផលលេចធ្លោអំពីសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ២០១៧នោះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់នូវតួនាទីផ្តល់យោបល់ជូនថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលរបស់ខុទ្ទកាល័យទាំង៤ពោលខាងលើគឺរួមចំណែកសកម្មក្នុងការ អភិវឌ្ឍប្រទេសជាតិ។
ដោយចាត់ទុកថា ឆ្នាំ២០១៨ជាឆ្នាំគន្លឹះនិងមានអត្ថន័យសំខាន់ក្នុងការអនុវត្តផែនការ៥ឆ្នាំ ២០១៦-២០២០ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យខុទ្ទកាល័យទាំង៤ បន្តអនុវត្តការងារផ្តល់យោបល់ ដើម្បីធានាថា វិស័យទាំងអស់របស់ ប្រទេសជាតិសុទ្ធតែបានបញ្ជាណែនាំនិងគ្រប់គ្រងល្អ រួមចំណែកបំពេញល្អប្រកបដោយជោគជ័យរាល់ភារកិច្ច។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គប្បីធ្វើកំណែទម្រង់ ផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិតថែមទៀតក្នុងការគ្រប់គ្រង និងបញ្ជាណែនាំខុទ្ទកាល័យ ទាំងអស់នេះផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម