• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទៅសួរសុខទុក្ខអតីតអនុប្រធានរដ្ឋ លោកស្រី ង្វៀន ធីបិញ

ក្នុងឱកាសរំលឹកខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី (៨ មីនា ១៩១០ - ៨ មីនា ២០២៥) និងខួបលើកទី ៤០ នៃពានរង្វាន់ Kovalevskaia នារសៀលថ្ងៃទី ៨ មីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទៅសួរសុខទុក្ខអតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី ង្វៀន ធីបិញ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានដំបូងនៃគណៈកម្មាធិការពានរង្វាន់ Kovalevskaia វៀតណាម នៅគេហរដ្ឋានរបស់លោកស្រីក្នុងរដ្ឋធានីហាណូយ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរអតីតអនុប្រធានរដ្ឋ លោកស្រី ង្វៀន ធី បិញ ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មិនា (រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការចូលរួមចំណែក យ៉ាងសំខាន់របស់លោកស្រីក្នុងបុព្វហេតុរំដោះជាតិ កសាងនិងការពារមាតុភូមិ ក្នុងនោះមានដំណាក់កាលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋភាគខាងត្បូងវៀត ណាម និងជាប្រធានគណៈប្រតិភូចរចានៃរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ន នៅសន្និសីទប៉ារីសស្តីពីវៀតណាមពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៣។ លោកនាយករដ្ឋមន្ត្រីបានជូនពរលោកស្រីអតីតអនុប្រធានរដ្ឋមានសុខភាពល្អប្រសើ អាយុយឺនយូរ និងបន្តរួមចំណែកដល់ប្រទេសជាតិ។

អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី ង្វៀន ធិ បិញ បានសម្តែងនូវជំនឿថា ក្រោមការដឹកនាំរបស់បក្ស ប្រទេសជាតិក្រោយរយៈពេល៥០ ឆ្នាំនៃការបង្រួបបង្រួម នឹងពន្លឿនល្បឿន បង្កើតការទម្លុះទម្លាយ និងសម្រេចបានសមិទ្ធិផលសំខាន់ៗច្រើនថែមទៀត ដើម្បីឈានចូលយុគសម័យថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរត្រូវផ្លាស់ប្តូរទំនាក់ទំនងពី "កិច្ចសហប្រតិបត្តិការប្រពៃណីដែលផ្អែកលើការទទួលនិងការផ្ទេរ" ទៅជា "កិច្ចសហប្រតិបត្តិការសម្រាប់ការសហស្ថាបនា និងការតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់"។

Top