• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឲ្យជំរុញការទូតសេដ្ឋកិច្ច

នេះជាសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ក្នុងកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស ស្តីពីការជំរុញការទូតសេដ្ឋកិច្ច ដែលប្រព្រឹត្តិទៅនាយប់ថ្ងៃទី២២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូតសេដ្ឋកិច្ចគឺជាចំណុចស្នូលមួយនៃការទូតក្នុងយុគសម័យថ្មី។ រូបថត៖ Lai Hoa/VOV

នាយករដ្ឋមន្ត្រីបានស្នើឱ្យអនុវត្តប្រកបដោយសមកាលកម្មនូវដំណោះស្រាយដើម្បីធ្វើពិពិធកម្មទីផ្សារ ធ្វើពិពិធកម្មផលិតផល ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម; ទាញយកប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ដែលបានចុះហត្ថលេខា ហើយទន្ទឹមនឹងនោះ ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានការព្រមព្រៀងកម្រិតខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការទូតសេដ្ឋកិច្ចគឺជាចំណុចស្នូលមួយនៃការទូតយុគសម័យថ្មី ហើយចាំបាច់ត្រូវជំរុញយ៉ាងខ្លាំង៖

“ការទូតសេដ្ឋកិច្ចគឺជាចំណុចស្នូលមួយនៃការទូតក្នុងយុគសម័យថ្មី។ ដូច្នេះហើយ យើងត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាខឿនសេដ្ឋកិច្ចឱ្យបានកាន់តែជិតស្និទ្ធ  បរិយាប័ន្ន និងទូលំទូលាយជាង ហើយតាមពិតទៅ យើងនៅមានឱកាសជាច្រើនដើម្បីធ្វើដូច្នេះ។ ការព្រមព្រៀងកម្រិតខ្ពស់គឺល្អណាស់ ឥឡូវនេះឯកអគ្គរដ្ឋទូត ទីភ្នាក់ងារ ក្រសួង និងស្ថាប័ននានាត្រូវតែអនុវត្ត។ ប្រធានគណៈកម្មាធិការប្រជាជននៃបណ្ដាខេត្ត ក្រុង និងសមាគមវិជ្ជាជីវៈនានាក៏ត្រូវតែអនុវត្តផងដែរ"

លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ឲ្យឆាប់បញ្ចប់ការចរចា FTA ជាមួយប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) និងប្រេស៊ីល; ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម អង្ករជាមួយប្រទេសចំនួន៥គឺ៖ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងប្រេស៊ីល; ចាប់ផ្តើមការចរចា FTA ជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងបង់ក្លាដែស កិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះជាមួយប៉ាគីស្ថាន...; ជំរុញគម្រោងផ្លូវដែកតភ្ជាប់ជាមួយចិន និងអាស៊ីកណ្តាល; ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងទីក្រុង Abu Dhabi (UAE) និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញ ក្នុងពេលឆាប់ៗនេះ៕

ក្នុងរយៈពេល ៦ខែដើមឆ្នាំ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យាចំនួន ២៥៣។ ការទូតបានជំរុញកំណើនជាថ្មី ម្ចាស់ការរក្សានិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយដៃគូសំខាន់ៗ ជាពិសេសប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសអាស៊ាន។ ទីភ្នាក់ងារតំណាងវៀតណាមនៅបរទេសក៏បានអនុវត្តសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងជំរុញទេសចរណ៍ជិត ៣០០; បានគាំទ្រដល់មូលដ្ឋានក្នុងការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មនិងវិនិយោគជាង ១៥០ របស់មូលដ្ឋាននានាទាំងក្នុងនិងក្រៅប្រទេស៕ 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែរឱ្យក្លាយជាវិស័យមុខព្រួញក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ

អភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែរឱ្យក្លាយជាវិស័យមុខព្រួញក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្ត Lam Dong ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានអញ្ជើញជួបធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរ Da Lat។

Top